Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 5:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ណា​មួយ​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ បូជា‌ចារ្យ​ធ្វើ​ដូច្នេះ ដូច​ថ្វាយ​តង្វាយ​ម្សៅ​ឯ​ទៀតៗ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ចំពោះ​ការ​ដែល​បាន​ប្រព្រឹត្ត​រំលង​ក្នុង​បទ​ណា​មួយ​នោះ រួច​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស ឯ​ម្សៅ​ដែល​នៅ​សល់ នោះ​ត្រូវ​បាន​សម្រាប់​សង្ឃ​វិញ ដូច​ជា​ក្នុង​តង្វាយ​ម្សៅ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ចំពោះ​ការ​ដែល​បាន​ប្រព្រឹត្ត​រំលង​ក្នុង​បទ​ណា​មួយ​នោះ រួច​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស ឯ​ម្សៅ​ដែល​នៅ​សល់ នោះ​ត្រូវ​បាន​សំរាប់​សង្ឃ​វិញ ដូច​ជា​ក្នុង​ដង្វាយ​ម្សៅ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ៊ីមុាំ​ធ្វើ ពិធី នេះ ដើម្បី​រំដោះ​បាប​ណា​មួយ​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ អ៊ីមុាំ​ធ្វើ​ដូច្នេះ ដូច​ជំនូន​ម្សៅ​ឯ​ទៀតៗ​ដែរ»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 5:13
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​ឲ្យ​ធំ​ធាត់ ដោយ‌សារ តង្វាយ​លោះ​បាប​នៃ​ប្រជា‌ជន​របស់​យើង ហើយ​សប្បាយ​ចិត្ត ដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។


រីឯ​តង្វាយ​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់។


រីឯ​តង្វាយ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា​ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់។


លោក​ធ្វើ​ពិធី​ថ្វាយ​យញ្ញ‌បូជា​គោ​បា​នេះ ដូច​លោក​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។


លោក​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។


លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


បន្ទាប់​មក លោក​បូជា‌ចារ្យ​ថ្វាយ​សត្វ​ទី​ពីរ​ជា​តង្វាយ​ដុត​ទាំង​មូល ស្រប​តាម​ច្បាប់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


គេ​យក​ម្សៅ​នោះ​ទៅ​ជូន​លោក​បូជា‌ចារ្យ។ លោក​បូជា‌ចារ្យ យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ទុក​ជា​ទី​រំឭក* ហើយ​ដុត​ម្សៅ​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែល​គេ​ដុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​តង្វាយ​រំដោះ​បាប។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


ម្យ៉ាង​ទៀត អ្នក​នោះ​ត្រូវ​តែ​សង​វត្ថុ​សក្ការៈ​ដែល​ខ្លួន​បាន​យក​ទៅ​ជូន​បូជា‌ចារ្យ​វិញ ដោយ​បន្ថែម​មួយ​ភាគ​ប្រាំ​នៃ​តម្លៃ​វត្ថុ​នោះ​ផង។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គាត់ ដោយ​យក​ចៀម​ឈ្មោល​ទៅ​ធ្វើ​យញ្ញ‌បូជា​លោះ​បាប ហើយ​ព្រះ‌ជាម្ចាស់​នឹង​អត់‌ទោស​ឲ្យ​គាត់។


ប្រសិន​បើ​នរណា​ម្នាក់​ស្បថ​លេង​ដោយ​អចេតនា ជា​សម្បថ​ដែល​មាន​ប្រយោជន៍ ឬ​អត់​ប្រយោជន៍ ទោះ​បី​អំពី​រឿង​អ្វី​ក៏​ដោយ នៅ​ពេល​គេ​ដឹង​ខ្លួន គេ​នឹង​ត្រូវ​ទទួល​ទោស។


ពេល​នរណា​ម្នាក់​មាន​ទោស ដោយ​ប្រព្រឹត្ត​កំហុស​ណា​មួយ​ដូច​ខាង​លើ​នេះ គេ​ត្រូវ​សារ​ភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


បន្ទាប់​មក គេ​ត្រូវ​នាំ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​សម្រាប់​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ពេល​នោះ បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ។


ក្នុង​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ។ គេ​ត្រូវ​បរិភោគ​សាច់​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។


បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខងារ​ក្នុង​ព្រះ‌វិហារ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ព្រះ‌វិហារ ហើយ​អស់​អ្នក​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ* ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។


យើង​ជ្រើស​រើស​អើរ៉ុន ជា​បុព្វបុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ដើម្បី​ឡើង​ទៅ​អាសនៈ​ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ* បម្រើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ដុត​ជា​តង្វាយ​ដល់​យើង ឲ្យ​ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម