លេវីវិន័យ 4:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 លោកយកខ្លាញ់ទាំងអស់របស់គោបាដុតនៅលើអាសនៈ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ឯខ្លាញ់គោនោះទាំងប៉ុន្មាន នោះត្រូវយកចេញទៅដុតនៅលើអាសនា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ឯខ្លាញ់គោនោះទាំងប៉ុន្មាន នោះត្រូវយកចេញទៅដុតនៅលើអាសនា សូមមើលជំពូកអាល់គីតាប19 គាត់យកខ្លាញ់ទាំងអស់របស់គោបា ដុតនៅលើអាសនៈ។ សូមមើលជំពូក |
បូជាចារ្យត្រូវធ្វើពិធីរំដោះបាបសម្រាប់សហគមន៍អ៊ីស្រាអែលទាំងមូល នោះព្រះអម្ចាស់នឹងលើកលែងទោសឲ្យ ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។ ពួកគេត្រូវយកតង្វាយដុត ព្រមទាំងសត្វដែលត្រូវធ្វើយញ្ញបូជា មកថ្វាយព្រះអម្ចាស់ សម្រាប់លុបលាងកំហុសដែលគេបានប្រព្រឹត្តដោយអចេតនានោះ។
ព្រះបុត្រានេះជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឲ្យបរិសុទ្ធ*ផុតពីបាប*រួចហើយ ព្រះអង្គក៏គង់នៅខាងស្ដាំព្រះដ៏ឧត្តុង្គឧត្ដមនាស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្តវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្តបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។