Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 24:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 រួច​តម្កល់​នំ​ទាំង​នោះ​ជា​ពីរ​ជួរ លើ​តុ​ធ្វើ​ពី​មាស​សុទ្ធ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​មួយ​ជួរៗ​មាន​នំ​ប្រាំ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​ត្រូវ​តម្រៀប​នំ​ទាំង​នោះ​ជា​ពីរ​ជួរ ក្នុង​មួយ​ជួរ​មាន​ប្រាំមួយ នៅ​លើ​តុ​មាស​សុទ្ធ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​ត្រូវ​ដំរៀប​នំ​ទាំង​នោះ​ជា​២​ជួរ ក្នុង​១​ជួរ​មាន​៦ នៅ​លើ​តុ​មាស​សុទ្ធ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 រួច​តម្កល់​នំ​ទាំង​នោះ​ជា​ពីរ​ជួរ លើ​តុ​ធ្វើ​ពី​មាស​សុទ្ធ នៅ​ចំពោះអុលឡោះ‌តាអាឡា ក្នុង​មួយ​ជួរៗ​មាន​នំ​ប្រាំ​មួយ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 24:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​អំពី​មាស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន​អាសនៈ​មាស តុ​មាស​សម្រាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់


ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​គ្រឿង​ក្រអូប ចំពោះ​ព្រះ‌អម្ចាស់ រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​បរិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិ‌ប័តន៍​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអង្គ។


ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ផ្សេង​ទៀត អំពី​មាស​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន អាសនៈ​មាស តុ​សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់


គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ថ្វាយ​ព្រះ‌អម្ចាស់ តង្វាយ​អចិន្ត្រៃយ៍ តង្វាយ​ដុត​ទាំង​មូល* ដែល​ត្រូវ​ថ្វាយ​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ វត្ថុ​សក្ការៈ​ឯ​ទៀតៗ យញ្ញ‌បូជា​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ការ​ប្រើ‌ប្រាស់​ផ្សេង​ទៀត ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។


ពួក​យើង​ជា​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជា‌ជន បាន​ចាប់​ឆ្នោត​ដាក់​វេន​គ្នា​ឧបត្ថម្ភ​អុស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង គឺ​រៀង​រាល់​ឆ្នាំ យើង​ត្រូវ​យក​អុស​មក​ជា​តង្វាយ​តាម​អំបូរ តាម​ពេល​កំណត់ ដើម្បី​ដុត​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ។


ត្រូវ​តម្កល់​នំប៉័ង​នៅ​លើ​តុ​នោះ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍​នៅ​ចំពោះ​មុខ​យើង។


តុ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​នំប៉័ង​សម្រាប់​តម្កល់​ថ្វាយ​ព្រះ‌ជាម្ចាស់។


មាន​អាសនៈ​ធ្វើ​អំពី​ឈើ កម្ពស់​បី​ហត្ថ និង​បណ្ដោយ​ពីរ​ហត្ថ ជ្រុង និង​គែម ក៏​ធ្វើ​ពី​ឈើ​ដែរ។ បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។


ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​សមរម្យ និង​ដោយ​មាន​សណ្ដាប់‌ធ្នាប់។


ព្រោះ​គេ​បាន​ដំឡើង​ព្រះ‌ពន្លា*​មួយ ហើយ​គេ​ហៅ​ផ្នែក​ខាង​មុខ​ថា“ទីសក្ការៈ” នៅ​ទី​នោះ​មាន​ដាក់​ជើង​ចង្កៀង តុ និង​នំប៉័ង​តង្វាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម