លេវីវិន័យ 23:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 អ្នករាល់គ្នាត្រូវថ្វាយពពែឈ្មោលមួយ ជាយញ្ញបូជារំដោះបាប ព្រមទាំងកូនចៀមពីរអាយុមួយខួប ជាយញ្ញបូជាមេត្រីភាព។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ក៏ត្រូវថ្វាយពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប និងកូនចៀមឈ្មោលពីរ អាយុមួយខួប សម្រាប់ជាយញ្ញបូជានៃតង្វាយមេត្រីដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ក៏ត្រូវថ្វាយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប នឹងកូនចៀមឈ្មោល២អាយុ១ខួប សំរាប់ជាយញ្ញបូជានៃដង្វាយមេត្រីដែរ សូមមើលជំពូកអាល់គីតាប19 អ្នករាល់គ្នាត្រូវធ្វើពពែឈ្មោលមួយ ជាគូរបានរំដោះបាប ព្រមទាំងកូនចៀមពីរអាយុមួយខួប ជាគូរបានមេត្រីភាព។ សូមមើលជំពូក |
អ្នករាល់គ្នាត្រូវយកកូនចៀមប្រាំពីរអាយុមួយខួបល្អឥតខ្ចោះ គោស្ទាវមួយ និងចៀមឈ្មោលពីរ ថែមពីលើនំប៉័ងនេះ ថ្វាយព្រះអម្ចាស់ជាតង្វាយដុតទាំងមូល ព្រមទាំងយកម្សៅ និងស្រាទំពាំងបាយជូរសម្រាប់ពិធីច្រួចស្រា មកថ្វាយជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុសដោយអចេតនា ហើយសហគមន៍មិនបានឃើញទេនោះ សហគមន៍ទាំងមូលត្រូវថ្វាយគោស្ទាវមួយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ រួមជាមួយតង្វាយម្សៅ និងស្រាទំពាំងបាយជូរ ស្របតាមវិន័យ។ សហគមន៍ត្រូវថ្វាយពពែឈ្មោលមួយជាយញ្ញបូជារំដោះបាបដែរ។
ការអ្វីដែលក្រឹត្យវិន័យធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យក្រឹត្យវិន័យនោះទៅជាអស់ឫទ្ធិ ព្រះជាម្ចាស់បានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ឲ្យយាងមក មាននិស្ស័យជាមនុស្ស ដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្ស។