Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 22:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ហើយ​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ហើយ​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ យើង​ជាអុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 22:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

«យើង​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការ‌ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ។


យើង​ជា​ព្រះ‌អម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏វិសុទ្ធ។


ចូរ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ កូន​ជញ្ជីង​ត្រឹម​ត្រូវ រង្វាស់​រង្វាល់​ត្រឹម​ត្រូវ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។


អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថោក​នាម​ដ៏វិសុទ្ធ*​របស់​យើង​ឡើយ តែ​ត្រូវ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​អ៊ីស្រា‌អែល​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ញែក​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ស្រុក​កាណាន​នេះ​ឲ្យ​អ្នក​រាល់​គ្នា និង​ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម