Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 22:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ប្រសិន​បើ​បូជា‌ចារ្យ​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ*​ដោយ​មិន​សម‌រម្យ ពួក​គេ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ទោស។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ញែក​ពួក​គេ​ឲ្យ​វិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នោះ​ជា​ហេតុ​នាំ​ឲ្យ​គេ​មាន​អំពើ​ទុច្ចរិត ដែល​នាំ​ឲ្យ​មាន​ទោស ដោយ​បាន​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​របស់​គេ​ដូច្នេះ ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ចេញ​ជា​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 យ៉ាង​នោះ​ជា​ហេតុ​នាំ​ឲ្យ​គេ​មាន​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​មាន​ទោស ដោយ​បាន​បរិភោគ​ដង្វាយ​បរិសុទ្ធ​របស់​គេ​ដូច្នេះ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ចេញ​ជា​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ប្រសិន​បើ​អ៊ីមុាំ​បរិភោគ​ជំនូន​បរិសុទ្ធ ដោយ​មិន​សមរម្យ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ទោស។ យើង​ជាអុលឡោះ‌តាអាឡា​ដែល​ញែក​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 22:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កំហុស​របស់​ទូលបង្គំ​បាន​ជន់‌ជោរ ឡើង​លិច​ក្បាល​ទូលបង្គំ ហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ទូលបង្គំ។


ពេល​អើរ៉ុន​ចូល​មក​រក​យើង​ដែល​ជា​ព្រះ‌អម្ចាស់ គ្រឿង​អលង្ការ​នេះ​ស្ថិត​នៅ​លើ​ថ្ងាស​របស់​គាត់​ជានិច្ច។ ធ្វើ​ដូច្នេះ ទោះ​បី​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ខុស នៅ​ពេល​ថ្វាយ​តង្វាយ​ក៏​ដោយ ក៏​យើង​យល់​ព្រម​ទទួល​តង្វាយ​របស់​ពួក​គេ​ដែរ។


«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប នៅ​ក្នុង​កន្លែង​សក្ការៈ? ដ្បិត​សាច់​នេះ​ជា​អាហារ​ដ៏វិសុទ្ធ​បំផុត ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដក​បាប​ចេញ​ពី​សហគមន៍ និង​ធ្វើ​ពិធី​រំដោះ​បាប​ពួក​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។


ត្រូវ​កាន់ និង​អនុវត្ត​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។


ធ្វើ​ដូច្នេះ គាត់​មិន​បង្ខូច​ពូជ‌ពង្ស​របស់​គាត់ នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​គាត់​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រោស​គាត់​ឲ្យ​វិសុទ្ធ»។


តែ​គេ​ពុំ​អាច​ចូល​ទៅ​ជិត​វាំងនន ឬ​ចូល​ទៅ​ជិត​អាសនៈ​ជា​ដាច់​ខាត ក្រែង​លោ​គេ​បង្អាប់​ទីសក្ការៈ​របស់​យើង ព្រោះ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​ធ្វើ​ឲ្យ​ទី​នោះ​ទៅ​ជា​វិសុទ្ធ»។


ចូរ​ចាត់​ទុក​បូជា‌ចារ្យ​ជា​មនុស្ស​វិសុទ្ធ ព្រោះ​គេ​យក​អាហារ​ទៅ​ថ្វាយ​ព្រះ​របស់​អ្នក។ គេ​ជា​មនុស្ស​វិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


បូជា‌ចារ្យ​ត្រូវ​ប្រតិបត្តិ​តាម​ឱវាទ​របស់​យើង ដើម្បី​កុំ​ឲ្យ​ខ្លួន​មាន​ទោស ហើយ​ស្លាប់ ព្រោះ​តែ​រំលោភ​លើ​ឱវាទ​របស់​យើង​ស្ដី​អំពី​អាហារ។ យើង​ជា​ព្រះ‌អម្ចាស់​ដែល​ញែក​ពួក​គេ​ឲ្យ​វិសុទ្ធ។


នៅ​ថ្ងៃ​ទី​បី ប្រសិន​បើ​នរណា​ម្នាក់​បរិភោគ​សាច់​ដែល​ខ្លួន​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព អ្នក​នោះ​នឹង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។ ព្រះ‌អម្ចាស់​មិន​ព្រម​ទទួល​យញ្ញ‌បូជា​របស់​គេ​ទេ ព្រោះ​ជា​យញ្ញ‌បូជា​ឥត​បាន​ការ ហើយ​ជា​សាច់​សៅ‌ហ្មង។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​ក្រុម​ញាតិ​របស់​អ្នក​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​កើត​មាន​ក្នុង​ទីសក្ការៈ។ អ្នក និង​កូន​ចៅ​របស់​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ផ្សេងៗ​ដែល​ទាក់ទង​នឹង​មុខងារ​ជា​បូជា‌ចារ្យ។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ញែក​ចំណែក​ដ៏​ល្អ​វិសេស​ទុក​សម្រាប់​យើង​ហើយ អ្នក​រាល់​គ្នា​នឹង​គ្មាន​បាប​នៅ​ពេល​បរិភោគ​ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ក៏​មិន​បណ្ដាល​ឲ្យ​តង្វាយ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។


មនុស្ស​លេ‌លា កង្វាក់​អើយ! មាស និង​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​វត្ថុ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?


ព្រះ‌គ្រិស្ត*​បាន​ផ្ទុក​បាប*​របស់​យើង ក្នុង​ព្រះ‌កាយ​របស់​ព្រះអង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត*។ បងប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម