Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 20:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ដែរ។ អ្នក​ដែល​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​ដ៏​ជិត‌ដិត​របស់​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មិន​ត្រូវ​បើក​កេរ‌ខ្មាស​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ម្តាយ ឬ​ខាង​ឪពុក​អ្នក​ឡើយ ដ្បិត​យ៉ាង​នោះ ឈ្មោះ​ថា​បាន​បក​កេរ្តិ៍​ញាតិ​សន្តាន​ជិត‌ដិត​ខ្លួន​ហើយ អ្នក​ទាំង​ពីរ​នោះ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មិន​ត្រូវ​ឲ្យ​បើក​កេរ‌ខ្មាស​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ម្តាយ ឬ​ខាង​ឪពុក​ឯង​ឡើយ ដ្បិត​យ៉ាង​នោះ ឈ្មោះ​ថា​បាន​បក​កេរ​ញាតិ​សន្តាន​ជិត‌ដិត​នឹង​ខ្លួន​ហើយ អ្នក​ទាំង​២​នោះ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

19 មិន​ត្រូវ​រួម‌រ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្តាយ​អ្នក ហើយ​ក៏​មិន​ត្រូវ​រួម‌រ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ដែរ។ អ្នក​ដែល​រួម‌រ័ក​ជា​មួយ​សាច់​ញាតិ​ដ៏​ជិត​ដិត​របស់​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 20:19
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាំរ៉ាម​រៀបការ​ជា​មួយ​នាង​យ៉ុកិ‌បិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​លោក នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​របស់​ខ្លួន​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម