លេវីវិន័យ 19:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ប្រសិនបើបុរសម្នាក់រួមដំណេកជាមួយស្ត្រីម្នាក់ ហើយនាងនោះជាខ្ញុំបម្រើដែលត្រូវជាគូដណ្ដឹងរបស់បុរសម្នាក់ទៀត តែមិនទាន់មាននរណាលោះនាងឲ្យទៅជាអ្នកជានៅឡើយ អ្នកទាំងពីរនឹងត្រូវទទួលពិន័យ តែមិនទទួលទោសដល់ស្លាប់ទេ ដ្បិតនាងនោះមិនទាន់ទៅជាអ្នកជានៅឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 បើអ្នកណារួមដំណេកនឹងស្រីជាអ្នកបម្រើដែលមានគេដណ្តឹងហើយ តែមិនទាន់បានលោះចេញ ឬដែលចៅហ្វាយមិនទាន់លែងឲ្យទៅ នោះគេត្រូវមានទោស តែមិនត្រូវដាក់ទោសដល់ស្លាប់ទេ ព្រោះមិនសម្រេចនឹងចិត្តនាងទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 បើអ្នកណាសេពសម្ភពនឹងស្រីជាបាវបំរើដែលមានគេដណ្តឹងហើយ តែមិនទាន់បានលោះចេញ ឬដែលចៅហ្វាយមិនទាន់លែងឲ្យទៅ នោះគេត្រូវមានទោស តែមិនត្រូវដាក់ទោសដល់ស្លាប់ទេ ពីព្រោះមិនសំរេចនឹងចិត្តនាងទេ សូមមើលជំពូកអាល់គីតាប20 ប្រសិនបើបុរសម្នាក់រួមដំណេកជាមួយស្ត្រីម្នាក់ ហើយនាងនោះជាខ្ញុំបម្រើដែលត្រូវជាគូដណ្តឹងរបស់បុរសម្នាក់ទៀត តែមិនទាន់មាននរណាលោះនាងឲ្យទៅជាអ្នកជានៅឡើយ អ្នកទាំងពីរនឹងត្រូវទទួលពិន័យ តែមិនទទួលទោសដល់ស្លាប់ទេ ដ្បិតនាងនោះមិនទាន់ទៅជាអ្នកជានៅឡើយ។ សូមមើលជំពូក |