Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 18:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មិន​ត្រូវ​បន្ថោក​ឪពុក​របស់​ខ្លួន ដោយ​រួមរ័ក​ជា​មួយ​ម្ដាយ​របស់​អ្នក​ឡើយ។ គាត់​ជា​ម្ដាយ​របស់​អ្នក ដូច្នេះ កុំ​បន្ថោក​ម្ដាយ​របស់​អ្នក​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឯ​កេរ‌ខ្មាស​របស់​ឪពុក​អ្នក គឺ​ជា​កេរ‌ខ្មាស​ម្តាយ​អ្នក នោះ​កុំ​បើក​ឲ្យ​សោះ ដ្បិត​គាត់​ជា​ម្តាយ​អ្នក មិន​ត្រូវ​បើក​កេរ‌ខ្មាស​គាត់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​កេរ‌ខ្មាស​របស់​ឪពុក​ឯង គឺ​ជា​កេរ‌ខ្មាស​ម្តាយ​ឯង នោះ​កុំ​ឲ្យ​បើក​ឲ្យ​សោះ ដ្បិត​គាត់​ជា​ម្តាយ​ឯង មិន​ត្រូវ​បើក​កេរ‌ខ្មាស​គាត់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មិន​ត្រូវ​បន្ថោក​ឪពុក​របស់​ខ្លួន ដោយ​រួម‌រ័ក​ជា​មួយ​ម្តាយ​របស់​អ្នក​ឡើយ។ គាត់​ជា​ម្តាយ​របស់​អ្នក​ដូច្នេះ កុំ​បន្ថោក​ម្តាយ​របស់​អ្នក​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 18:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ មក៍! យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​រួម​ដំណេក​ជា​មួយ​គាត់​ទៅ ដើម្បី​ឲ្យ​យើង​បាន​បន្ត​ពូជ​ពី​ឪពុក​យើង»។


អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ពួក​គេ​បង្ខំ​ស្ត្រី​ដែល​កំពុង​មាន​រដូវ​ឲ្យ​រួម​ដំណេក​ជា​មួយ​ខ្លួន។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​របស់​ខ្លួន​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់។


ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន គឺ​បន្ថោក​កិត្តិយស​ឪពុក បុរស និង​ស្ត្រី​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។


ប្រសិន​បើ​បុរស​ម្នាក់​យក​ស្ត្រី​ពីរ​នាក់ ទាំង​ម្ដាយ ទាំង​កូន​ស្រី​មក​ធ្វើ​ជា​ប្រពន្ធ គឺ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប។ ត្រូវ​យក​ជន​នោះ និង​ស្រី​ទាំង​ពីរ​ទៅ​ដុត ដើម្បី​បំបាត់​អំពើ​ដ៏​ថោក​ទាប​នេះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


“អ្នក​ណា​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន! ព្រោះ​គេ​បង្អាប់​កិត្តិយស​របស់​ឪពុក​ខ្លួន”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម