Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ប៉ុន្តែ ក្រោយ​ពេល​បូជា‌ចារ្យ​ប្រកាស​ថា​គាត់​បាន​បរិសុទ្ធ​ហើយ ស្រាប់​តែ​ស្រែង​រាល​ធំ​ឡើង​ថែម​ទៀត អ្នក​នោះ​ត្រូវ​ត្រឡប់​មក​ជួប​បូជា‌ចារ្យ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តេ បើ​ដំបៅ​រាល​ធំ​ឡើង​នៅ​ក្នុង​ស្បែក ក្រោយ​ដែល​សង្ឃ​បាន​ពិនិត្យ​មើល ព្រម​ទាំង​ប្រកាស​ថា ជា​ស្អាត​ហើយ នោះ​ត្រូវ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ឲ្យ​មើល​ម្តង​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​បើ​ដំបៅ​រាល​ធំ​ឡើង​នៅ​ក្នុង​ស្បែក ក្រោយ​ដែល​សង្ឃ​បាន​ពិនិត្យ​មើល ព្រម​ទាំង​ប្រកាស​ថា ជា​ស្អាត​ហើយ នោះ​ត្រូវ​ឲ្យ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ឲ្យ​មើល​ម្តង​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ប៉ុន្តែ ក្រោយ​ពេល​ដែល​អ៊ីមុាំ​ប្រកាស​ថា គាត់​បាន​បរិសុទ្ធ ហើយ​ស្រាប់​តែ​ស្រែង​រាល​ធំ​ឡើង​ថែម​ទៀត អ្នក​នោះ​ត្រូវ​ត្រឡប់​មក​ជួប​អ៊ីមុាំ​វិញ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ពិរោធ​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​សព្វ​សព៌ាង្គ‌កាយ ហើយ​អំពើ​បាប​របស់​ទូលបង្គំ បាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ទូលបង្គំ​ពុក​អស់


«កាល​ណា​មនុស្ស​ម្នាក់​មាន​កន្ទួល​នៅ​លើ​ស្បែក កើត​ស្រែង ឬ​កើត​ភ្លឺ ហើយ​ក្លាយ​ទៅ​ជា​ជំងឺ​សើ‌ស្បែក ដូច​កើត​ឃ្លង់ គេ​ត្រូវ​នាំ​មនុស្ស​នោះ​មក​ជួប​បូជា‌ចារ្យ*​អើរ៉ុន ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់។


នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ពេល​បូជា‌ចារ្យ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។


នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​សា​ជា​ថ្មី​ម្ដង​ទៀត ប្រសិន​បើ​ស្នាម​នោះ​ប្រែ​ជា​ស្រអាប់ ហើយ​មិន​រាល​ទៅ​លើ​ស្បែក​ទេ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ គឺ​គ្រាន់​តែ​កើត​ស្រែង​ប៉ុណ្ណោះ។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គាត់​បាន​បរិសុទ្ធ។


បូជា‌ចារ្យ​ពិនិត្យ​ជំងឺ​របស់​គេ​សា​ជា​ថ្មី ហើយ​ពេល​គាត់​សង្កេត​ឃើញ​ស្រែង​បាន​រាល​ធំ​នៅ​លើ​ស្បែក លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​ឃ្លង់។


នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រឡប់​មក​ពិនិត្យ​សា​ជា​ថ្មី។ បើ​ស្នាម​នោះ​រាល​លើ​ជញ្ជាំង​ផ្ទះ​ថែម​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម