Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 12:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប្រសិន​បើ​នាង​សម្រាល​បាន​កូន​ស្រី នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ បន្ទាប់​មក នាង​ត្រូវ​រង់‌ចាំ​អស់​រយៈ​ពេល​ហុក‌សិប​ប្រាំ​មួយ​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ ដោយ‌សារ​ការ​ធ្លាក់​ឈាម​ក្នុង​ឱកាស​សម្រាល​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បើ​នាង​សម្រាល​ជា​កូន​ស្រី​វិញ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​គ្រប់​ពីរ​អាទិត្យ ដូច​ជា​នៅ​ថ្ងៃ​រដូវ​នាង រួច​នាង​ត្រូវ​នៅ​ហុកសិប​ប្រាំមួយ​ថ្ងៃ​ទៀត ដើម្បី​សម្អាត​ខ្លួន​ពី​ឈាម​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 បើ​នាង​សំរាល​ជា​កូន​ស្រី​វិញ នោះ​ត្រូវ​ឲ្យ​នៅ​ជា​មិន​ស្អាត​គ្រប់​២​អាទិត្យ ដូច​ជា​នៅ​ថ្ងៃ​រដូវ​នាង រួច​នាង​ត្រូវ​នៅ​៦៦​ថ្ងៃ​ទៀត ដើម្បី​សំអាត​ខ្លួន​ពី​ឈាម​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប្រសិន​បើ​នាង​សំរាល​បាន​កូន​ស្រី នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ពីរ​សបា្តហ៍ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ បន្ទាប់​មក នាង​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​ហុក‌សិប​ប្រាំ‌មួយ​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ​សារ​ការ​ធ្លាក់​ឈាម​ក្នុង​ឱកាស​សំរាល​កូន។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 12:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ដូច​ពេល​នាង​មាន​រដូវ​ដែរ។


បន្ទាប់​មក នាង​ត្រូវ​រង់‌ចាំ​អស់​រយៈ​ពេល​សាម‌សិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ‌សារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សម្រាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វី​ដែល​វិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។


លុះ​ផុត​ពេល​កំណត់​ដែល​នាង​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ ព្រោះ​តែ​ការ​សម្រាល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ហើយ នោះ​នាង​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដោយ​នាំ​កូន​ចៀម​អាយុ​មួយ​ខួប សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម