Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 11:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​លើ​ផែនដី សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ក្នុង​បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ផែនដី នោះ​អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​សត្វ​យ៉ាង​នេះ​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ក្នុង​បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ផែនដី នោះ​ឯង​រាល់​គ្នា​ត្រូវ​បរិភោគ​សត្វ​យ៉ាង​នេះ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​លើ​ផែនដី សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 11:2
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ទូលបង្គំ​តែង​តែ​ចៀស‌វាង​អ្វីៗ​គ្រប់​យ៉ាង ដែល​ធ្វើ​ឲ្យ​មាន​សៅហ្មង គឺ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ ទូលបង្គំ​មិន​ធ្លាប់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​ឡើយ ហើយ​ទូលបង្គំ​ក៏​មិន​បរិភោគ​សាច់​សត្វ​មិន​បរិសុទ្ធ​ដែរ»។


យុវជន​ដានី‌យ៉ែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ព្រះ‌មហា‌ក្សត្រ​ទេ ក្រែង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហា‌តលិក កុំ​បង្ខំ​គាត់​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖


អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំង​នោះ កុំ​បរិភោគ​សាច់​របស់​វា ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ខ្មោច​របស់​វា​ដែរ។


ក្នុង​ចំណោម​សត្វ​ស្លាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម បរិភោគ​មិន​បាន​មាន​ដូច​ត​ទៅ: ខ្លែង ស្ទាំង ខ្លែង‌ស្រាក


ប៉ុន្តែ អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ល្អិត ដែល​មាន​ស្លាប និង​មាន​ជើង​អាច​លោត​លើ​ដី


ក្នុង​ចំណោម​សត្វ​លូន​វារ​នៅ​លើ​ដី ពពួក​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ មាន​ដូច​ត​ទៅ: ស្កា កណ្ដុរ បង្កួយ​គ្រប់​ប្រភេទ


គឺ​សត្វ​ដែល​មាន​ក្រចក​ឆែក ហើយ​ទំពា‌អៀង​ផង។


ប្រសិន​បើ​គេ​ចាក់​ទឹក​ពី​ក្អម​នោះ ទៅ​លើ​អាហារ​សម្រាប់​បរិភោគ អាហារ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​ទឹក​សម្រាប់​ផឹក​ក៏​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។


ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន ប្រសិន​បើ​វា​ងាប់ អ្នក​ដែល​ប៉ះ‌ពាល់​ខ្មោច​សត្វ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។


ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ណា ដែល​គ្រាន់​តែ​មាន​ក្រចក​ឆែក ឬ​សត្វ​ណា​ដែល​គ្រាន់​តែ​ទំពា‌អៀង​នោះ​ឡើយ។ សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ​មាន​ដូច​ត​ទៅ: គឺ​សត្វ​អូដ្ឋ ដ្បិត​វា​ទំពា‌អៀង​តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។


ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ទោះ​បី​ទឹក​សមុទ្រ​ក្ដី ទឹក​ទន្លេ​ក្ដី អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន​តែ​សត្វ​ណា​មាន​ព្រុយ និង​មាន​ស្រកា​ប៉ុណ្ណោះ។


អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស​ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។


សូម​កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​លទ្ធិ​ផ្សេងៗ​ពី​ខាង​ក្រៅ​ឡើយ គួរ​គប្បី​តាំង​ចិត្ត​គំនិត​ឲ្យ​បាន​រឹង‌ប៉ឹង​ដោយ‌សារ​ព្រះ‌គុណ គឺ​មិន​មែន​ដោយ​កាន់​វិន័យ​ស្ដី​អំពី​អាហារ​ទេ វិន័យ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​អ្នក​ដែល​កាន់​សោះ។


ពិធី​ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​របស់​មនុស្ស អំពី​ម្ហូប​អាហារ ភេសជ្ជៈ និង​អំពី​ការ​ប្រោះ​ទឹក​ផ្សេងៗ​ប៉ុណ្ណោះ ជា​ពិធី​ដែល​ប្រជា‌ជន​ត្រូវ​ធ្វើ ទម្រាំ​ដល់​ពេល​ព្រះ‌ជាម្ចាស់​កែ​ទម្រង់​អ្វីៗ​ទាំង​អស់​ឡើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម