លេវីវិន័យ 10:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងកូនរបស់លោក ឈ្មោះអេឡាសារ និងអ៊ីថាម៉ារ ដែលនៅរស់ថា៖ «ក្រោយពីថ្វាយតង្វាយម្សៅ ដែលដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំប៉័ងឥតមេ ហើយបរិភោគនំប៉័ងនេះនៅជិតអាសនៈ ដ្បិតនំប៉័ងនេះជាអាហារដ៏វិសុទ្ធបំផុត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 រួចលោកម៉ូសេបង្គាប់ដល់លោកអើរ៉ុន អេលាសារ និងអ៊ីថាម៉ារជាកូនលោកអើរ៉ុនដែលនៅសល់ថា៖ «ចូរយកតង្វាយម្សៅដែលសល់ពីតង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតតង្វាយនោះជារបស់បរិសុទ្ធបំផុត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 រួចម៉ូសេបង្គាប់ដល់អើរ៉ុន ហើយអេលាសារ នឹងអ៊ីថាម៉ារ គឺជាកូនអើរ៉ុនដែលនៅសល់ថា ចូរយកដង្វាយម្សៅដែលសល់ពីដង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតដង្វាយនោះជារបស់បរិសុទ្ធបំផុត សូមមើលជំពូកអាល់គីតាប12 ម៉ូសាមានប្រសាសន៍ទៅកាន់ហារូន ព្រមទាំងកូនរបស់គាត់ ឈ្មោះអេឡាសារ និងអ៊ីថាម៉ារដែលនៅរស់ថា៖ «ក្រោយពីជូនជំនូនម្សៅដែលដុតនៅចំពោះអុលឡោះតាអាឡារួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំបុ័ងឥតមេ ហើយបរិភោគនំបុ័ងនេះនៅជិតអាសនៈ ដ្បិតនំបុ័ងនេះជាអាហារហាឡាល់បំផុត។ សូមមើលជំពូក |