លូកា 8:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាស និងផ្សព្វផ្សាយដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់។ សាវ័ក*ទាំងដប់ពីររូបទៅជាមួយព្រះអង្គ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ក្រោយមកមិនយូរប៉ុន្មាន ព្រះយេស៊ូវយាងចុះឡើងតាមទីក្រុង និងភូមិនានា ទាំងប្រកាស និងផ្សាយដំណឹងល្អនៃអាណាចក្ររបស់ព្រះ។ សាវ័កទាំងដប់ពីរនាក់នៅជាមួយព្រះអង្គ សូមមើលជំពូកKhmer Christian Bible1 ក្រោយមក ព្រះអង្គបានយាងពីក្រុងមួយទៅក្រុងមួយ និងពីភូមិមួយទៅភូមិមួយ ទាំងបង្រៀន និងប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ឯសាវកទាំងដប់ពីរបាននៅជាមួយព្រះអង្គដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្រោយមកភ្លាម ព្រះអង្គយាងទៅតាមក្រុង និងតាមភូមិនានា ទាំងប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ។ អ្នកទាំងដប់ពីរនៅជាមួយព្រះអង្គ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ក្រោយនោះមកទៀត ទ្រង់យាងទៅប្រដៅក្នុងគ្រប់ក្រុងគ្រប់ភូមិជាមួយនឹងពួក១២នាក់ ព្រមទាំងប្រាប់ដំណឹងល្អពីនគរព្រះ សូមមើលជំពូកអាល់គីតាប1 បន្ទាប់មកទៀត អ៊ីសាទៅតាមក្រុងតាមភូមិនានា ទាំងប្រកាស និងផ្សព្វផ្សាយដំណឹងល្អអំពីនគររបស់អុលឡោះ។ សាវ័កទាំងដប់ពីរនាក់ទៅជាមួយអ៊ីសា សូមមើលជំពូក |
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន
បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ* និងឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថាព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារ*សង្កត់សង្កិនឲ្យជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។