លូកា 6:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 បើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល34 ប្រសិនបើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានពីគេមកវិញ តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? សូម្បីតែពួកមនុស្សបាបក៏ឲ្យមនុស្សបាបខ្ចីដែរ ដើម្បីទទួលបានគ្រប់ចំនួនវិញ។ សូមមើលជំពូកKhmer Christian Bible34 ហើយបើអ្នករាល់គ្នាសង្ឃឹមថានឹងទទួលបានមកវិញពីអស់អ្នកដែលអ្នករាល់គ្នាឲ្យខ្ជី តើអ្នករាល់គ្នាមានកិត្ដិយសអ្វី? សូម្បីតែពួកមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលបានគ្រប់ចំនួនវិញដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 ប្រសិនបើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានវិញ នោះតើមានគុណបំណាច់អ្វីចំពោះអ្នក? ដ្បិតសូម្បីតែមនុស្សបាបក៏ចេះឲ្យមនុស្សបាបខ្ចីដែរ ដើម្បីឲ្យបានទទួលដូចដើមវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 បើអ្នករាល់គ្នាឲ្យគេខ្ចី ដែលសង្ឃឹមនឹងបានវិញ នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ឲ្យមនុស្សមានបាបខ្ចីដែរ ដើម្បីឲ្យបានដូចដើមវិញ សូមមើលជំពូកអាល់គីតាប34 បើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ សូមមើលជំពូក |
ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។