លូកា 4:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 លុះមារល្បួងព្រះយេស៊ូសព្វបែបយ៉ាងហើយ វាក៏ថយចេញឆ្ងាយពីព្រះអង្គទៅ រហូតដល់ពេលកំណត់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ពេលមារបានបញ្ចប់ការល្បួងគ្រប់បែបយ៉ាងហើយ វាក៏ចាកចេញពីព្រះយេស៊ូវមួយរយៈ។ សូមមើលជំពូកKhmer Christian Bible13 កាលអារក្សសាតាំងបានបញ្ចប់សេចក្ដីល្បួងទាំងអស់សព្វគ្រប់ហើយ វាក៏ចាកចេញពីព្រះអង្គទៅ លុះត្រាតែមានឱកាសទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 កាលអារក្សបានល្បួងសព្វគ្រប់ហើយ វាក៏ថយចេញពីព្រះអង្គទៅ រហូតដល់ពេលមានឱកាស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 កាលអារក្សបានល្បួងសព្វគ្រប់ហើយ នោះក៏ថយចេញពីទ្រង់ទៅ ទាល់តែមានឱកាសទៀត។ សូមមើលជំពូកអាល់គីតាប13 លុះអ៊ីព្លេសល្បួងអ៊ីសាសព្វបែបយ៉ាងហើយ វាក៏ថយចេញឆ្ងាយពីអ៊ីសាទៅ រហូតដល់ពេលកំណត់។ សូមមើលជំពូក |