លូកា 21:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់ដែរ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ដ្បិតពួកគេទាំងអស់នេះ បានដាក់ពីសំណល់របស់ខ្លួនជាតង្វាយរីឯស្ត្រីមេម៉ាយនេះវិញ នាងបានដាក់អ្វីដែលនាងមាន ពីភាពក្រខ្សត់របស់នាង គឺបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាង”។ សូមមើលជំពូកKhmer Christian Bible4 ព្រោះមនុស្សទាំងនោះដាក់តង្វាយពីសំណល់របស់ពួកគេ ប៉ុន្ដែស្ដ្រីម្នាក់នេះ ទោះបើនាងក្រីក្រយ៉ាងណា នាងបានថ្វាយអ្វីៗទាំងអស់ដែលនាងមានដល់ព្រះជាម្ចាស់»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីសំណល់របស់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្តីកម្សត់របស់ខ្លួនមកថ្វាយវិញ គឺបានថ្វាយទាំងអស់ ដែលនាងមានសម្រាប់នឹងចិញ្ចឹមជីវិត»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីរបស់សំណល់ខ្លួនមកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្ដីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសំរាប់នឹងចិញ្ចឹមជីវិតខ្លួនផង។ សូមមើលជំពូកអាល់គីតាប4 ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ដ្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ជូនអុលឡោះដែរ»។ សូមមើលជំពូក |