Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ រួច​តំណាល​អំពី​ព្រះ‌ឱរស​នោះ​ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​យាង​មក​លោះ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 នៅ​វេលា​ដដែល​នោះ គាត់​ក៏​មកឈរនៅ​ក្បែរ ហើយ​អរព្រះគុណ​ដល់​ព្រះ ព្រមទាំង​និយាយប្រាប់​អំពី​បុត្រតូចនោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ការរំដោះ​ដល់​យេរូសាឡិម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 នៅ​វេលា​នោះ​ គាត់​បាន​មក​ក្បែរ​ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ និង​បាន​ប្រកាស​ប្រាប់​អំពី​ព្រះអង្គ​ដល់​អស់​អ្នក​ដែល​កំពុង​ទន្ទឹង​រង់ចាំ​សេចក្តី​ប្រោសលោះ​របស់​ក្រុង​យេរូសាឡិម។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ហើយ​ចាប់​ផ្តើម​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​ទន្ទឹង​រង់‌ចាំ​ការ​ប្រោស​លោះ​ដល់​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​រង់‌ចាំ​សេចក្ដី​ប្រោស​លោះ​នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​អុលឡោះ រួច​តំណាល​អំពី​កូន​នោះ ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​អុលឡោះ​មក​លោះ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




លូកា 2:38
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ​មក​ដល់ លោក​ជា​សមាជិក​ដែល​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ហើយ​លោក​ក៏​រង់‌ចាំ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ដែរ។ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។


«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​យាង​មក រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។


នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត* គាត់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ព្រះអង្គ​យាង​មក​សម្រាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​សណ្ឋិត​លើ​គាត់


មាន​ព្យាកា‌រិនី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូ‌អែល ក្នុង​កុល‌សម្ព័ន្ធ*​អេ‌ស៊ើរ។ គាត់​រៀបការ​បាន​ប្រាំ‌ពីរ​ឆ្នាំ ប្ដី​គាត់​ក៏​ទទួល​មរណ‌ភាព​ចោល​ទៅ


លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេ​លើ​ការ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។


យើង​បាន​សង្ឃឹម​ថា លោក​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។


សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ចំពោះ​ព្រះ‌អំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ រក​ថ្លែង​ពុំ​បាន។


សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខ*​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម