Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អស់​អ្នក​ដែល​ស្ដាប់​ព្រះអង្គ ដ្បិត​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​នឹង​មក​ដល់​ភ្លាមៗ​នេះ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ខណៈដែល​គេ​កំពុងតែ​ស្ដាប់​សេចក្ដីទាំងនេះ ព្រះយេស៊ូវ​មានបន្ទូល​បន្ថែម​ជា​ពាក្យឧបមា​មួយ​ទៀត ពីព្រោះ​ព្រះអង្គ​យាង​ជិតដល់​យេរូសាឡិម​ហើយ ហើយ​គេ​កំពុង​គិត​ថា​អាណាចក្រ​របស់​ព្រះ​រៀបនឹង​លេចមក​ភ្លាមៗ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 កាល​ពួកគេ​កំពុង​ស្ដាប់​សេចក្ដី​ទាំង​នេះ​ ព្រះអង្គ​មាន​បន្ទូល​បន្ថែម​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ ព្រោះតែ​ព្រះអង្គ​កំពុង​នៅ​ជិត​ក្រុង​យេរូសាឡិម​ រួច​ពួកគេ​ស្មាន​ថា​នគរ​ព្រះជាម្ចាស់​នឹង​លេច​មក​ភ្លាមៗ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 កាល​គេ​កំពុង​តែ​ស្តាប់​សេចក្តី​ទាំង​នេះ​នៅ​ឡើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលជា​រឿង​ប្រៀប​ធៀប​មួយ​ថែម​ទៀត ដោយ​ព្រោះ​ព្រះ‌អង្គ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ក៏​ស្មាន​ថា ព្រះរាជ្យ​របស់​ព្រះ​ត្រូវ​លេច​មក​ភ្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កាល​គេ​កំពុង​តែ​ស្តាប់​សេចក្ដី​ទាំង​នោះ​នៅ​ឡើយ នោះ​ទ្រង់​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ថែម​ទៀត ដោយ​ព្រោះ​ជិត​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ក៏​ស្មាន​ថា នគរ​ព្រះ​រៀប​នឹង​លេច​មក​ភ្លាម

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កាល​អ៊ីសា​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ គាត់​មាន​ប្រសាសន៍​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អស់​អ្នក​ដែល​ស្ដាប់​គាត់ ដ្បិត​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា នគរ​អុលឡោះ​នឹង​មក​ដល់​ភ្លាម​ៗ​នេះ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




លូកា 19:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ខាង​គណៈ‌ផារីស៊ី*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ព្រះ‌ជាម្ចាស់​នឹង​យាង​មក​គ្រង​រាជ្យ​នៅ​ពេល​ណា»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​មិន​មែន​មក តាម​បែប​ដែល​មនុស្ស​អាច​មើល​ឃើញ​នឹង​ភ្នែក​ឡើយ។


លុះ​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​ព្រះ‌យេស៊ូ​ត្រូវ​យាង​ចាក​ចេញ​ពី​លោក​នេះ​ទៅ ព្រះអង្គ​សម្រេច​ព្រះ‌ហឫទ័យ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម


ពេល​នោះ ក្រុម​សាវ័ក*​នៅ​ជុំ​គ្នា គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​នឹង​តាំង​រាជា‌ណាចក្រ​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម