លូកា 14:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោ ធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើមាននរណាក្នុងអ្នករាល់គ្នាដែលមានកូនប្រុសឬគោ ហើយវាធ្លាក់ទៅក្នុងអណ្ដូងនៅថ្ងៃសប្ប័ទ ក៏មិនស្រង់វាឡើងភ្លាមៗ?”។ សូមមើលជំពូកKhmer Christian Bible5 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «បើមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានកូនម្នាក់ ឬគោមួយក្បាលធ្លាក់ក្នុងអណ្ដូងនៅថ្ងៃសប្ប័ទ តើមិនស្រង់វាភ្លាមៗទេឬ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានកូនប្រុស ឬគោ ធ្លាក់ចុះក្នុងរណ្តៅនៅថ្ងៃសប្ប័ទ តើអ្នកមិនស្រង់វាចេញភ្លាមៗនៅពេលនោះទេឬ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ហើយទ្រង់មានបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានលា ឬគោ ធ្លាក់ចុះក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក តើមិនស្រង់យកចេញ ក្នុង១រំពេចនោះទេឬអី សូមមើលជំពូកអាល់គីតាប5 បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃជំអាត់ក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។ សូមមើលជំពូក |