លូកា 13:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរ*មួយដើមដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលជាពាក្យឧបមានេះថា៖“បុរសម្នាក់មានដើមល្វាមួយដើមដាំនៅក្នុងចម្ការទំពាំងបាយជូររបស់ខ្លួន។ គាត់មករកផ្លែពីដើមនោះ ប៉ុន្តែរកមិនបានអ្វីសោះ សូមមើលជំពូកKhmer Christian Bible6 រួចព្រះអង្គក៏មានបន្ទូលរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់មានដើមល្វាមួយដើមដែលបានដាំក្នុងចម្ការរបស់គាត់ ហើយគាត់បានមករកផ្លែនៅលើដើមនោះ ប៉ុន្ដែមិនបានឃើញអ្វីសោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបនេះថា៖ «មានបុរសម្នាក់ មានដើមល្វាដុះក្នុងចម្ការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 រួចទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះថា មានបុរសម្នាក់ មានដើមល្វាដុះក្នុងចំការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ សូមមើលជំពូកអាល់គីតាប6 បន្ទាប់មក អ៊ីសាមានប្រសាសន៍ជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរមួយដើមដុះក្នុងចំការបុរសម្នាក់។ ម្ចាស់ចំការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ សូមមើលជំពូក |
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: «យើងសម្រេចចិត្តបំផ្លាញពួកគេចោល ព្រោះពេលយើងចង់ប្រមូលផល ពួកគេគ្មានផលអ្វីទាល់តែសោះ គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ ដូចដើមឧទុម្ពរដែលគ្មានផ្លែ ហើយស្លឹករបស់វាក៏ស្វិតក្រៀម។ ដូច្នេះ យើងនឹងប្រគល់ដីឲ្យ អស់អ្នកដែលដើរកាត់តាមនោះ»។
មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។