លូកា 11:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំប៉័ងឲ្យសម្លាញ់ឯងទេ”។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 អ្នកនោះក៏តបពីក្នុងផ្ទះថា: ‘កុំរំខានខ្ញុំអី ទ្វារបានបិទហើយ កូនៗរបស់ខ្ញុំក៏ដេកលើគ្រែជាមួយខ្ញុំដែរ ខ្ញុំមិនអាចក្រោកទៅយកអ្វីឲ្យឯងបានទេ’។ សូមមើលជំពូកKhmer Christian Bible7 សម្លាញ់នោះក៏តបពីខាងក្នុងមកវិញថា កុំរំខានខ្ញុំអី ទ្វារក៏បានបិទរួចហើយ ឯកូនៗរបស់ខ្ញុំនៅលើគ្រែជាមួយខ្ញុំដែរ ខ្ញុំមិនអាចក្រោកយកអ្វីឲ្យអ្នកបានទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 អ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា "កុំមករំខានចិត្តខ្ញុំអី ព្រោះទ្វារបិទហើយ កូនខ្ញុំក៏ដេកលើគ្រែជាមួយខ្ញុំដែរ ខ្ញុំក្រោកទៅយកឲ្យឯងពុំបានទេ"។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា កុំមករំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំបានទេ សូមមើលជំពូកអាល់គីតាប7 អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងឲ្យសម្លាញ់ឯងបានទេ”។ សូមមើលជំពូក |