លូកា 10:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ប៉ុន្តែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថា: សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ទីក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលអ្នករាល់គ្នាទេ ចូរចេញទៅតាមផ្លូវនៅទីក្រុងនោះ ហើយនិយាយថា: សូមមើលជំពូកKhmer Christian Bible10 ប៉ុន្ដែក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូល ហើយគេមិនទទួលអ្នករាល់គ្នា ពេលចេញទៅតាមផ្លូវនៃក្រុងនោះ ចូរអ្នករាល់គ្នានិយាយថា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 តែភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលទេ នោះចូរចេញទៅផ្លូវ ហើយនិយាយថា៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 តែភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលទេ នោះចូរចេញទៅឯផ្លូវ ហើយនិយាយថា សូមមើលជំពូកអាល់គីតាប10 ប៉ុន្តែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថាៈ សូមមើលជំពូក |
ប៉ុន្តែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះ លោកក៏រលាស់ធូលីដីពីអាវរបស់លោក ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេ ចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។