រ៉ូម 3:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 តែដោយសារព្រះគុណ និងដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអង្គព្រះគ្រិស្តយេស៊ូ ព្រះអម្ចាស់ប្រោសគេឲ្យសុចរិត ដោយឥតគិតថ្លៃ ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល24 ប៉ុន្តែពួកគេត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃ ដោយព្រះគុណរបស់ព្រះ និងតាមរយៈសេចក្ដីប្រោសលោះក្នុងព្រះគ្រីស្ទយេស៊ូវ។ សូមមើលជំពូកKhmer Christian Bible24 ប៉ុន្ដែត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃឡើយ ដោយសារព្រះគុណរបស់ព្រះអង្គ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះយេស៊ូគ្រិស្ដ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 តែដោយសារព្រះគុណរបស់ព្រះអង្គ ពួកគេបានរាប់ជាសុចរិតដោយឥតគិតថ្លៃ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ សូមមើលជំពូកអាល់គីតាប24 តែដោយសារក្តីមេត្តារបស់អុលឡោះ និងដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអាល់ម៉ាហ្សៀសអ៊ីសា អុលឡោះរាប់គេឲ្យបានសុចរិតដោយឥតគិតថ្លៃ។ សូមមើលជំពូក |