Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ត្រង់​នេះ គេ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ចការ​ដែល​គម្ពីរ‌វិន័យ​ចែង​ទុក​ឲ្យ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្រាប់​ហើយ។ មន‌សិការ​របស់​គេ ព្រម​ទាំង​ការ​រិះគិត​របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះ‌សា​ខ្លួន ក៏​ផ្ដល់​សក្ខីភាព​អំពី​ការ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ពួកគេ​កំពុង​អនុវត្តឲ្យឃើញ​នូវ​ការទាមទារ​របស់​ក្រឹត្យវិន័យ​ដែល​មាន​ចារឹក​នៅក្នុង​ចិត្ត​របស់​ពួកគេ ហើយ​សតិសម្បជញ្ញៈ​របស់​ពួកគេ​ក៏​ធ្វើបន្ទាល់ជាមួយ​ដែរ​។ គំនិត​ក្នុង​ខ្លួនគេ​ក៏​ចោទ​គ្នាទៅវិញទៅមក ថែមទាំង​ដោះសា​ទៀតផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ព្រោះ​គេ​បាន​បង្ហាញ​ពី​កិច្ចការ​របស់​គម្ពីរ​វិន័យ​ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ចិត្ដ​របស់​គេ​ ហើយ​មនសិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​នៅ​ក្នុង​ចិត្ដ​ ទាំង​មាន​ការ​ចោទ​ប្រកាន់​ ឬ​ដោះសា​នៅ​ក្នុង​គំនិត​របស់​គេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 គេ​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​តម្រូវ​ឲ្យ​ធ្វើ បាន​កត់​ទុក​នៅ​ក្នុង​ចិត្ត​របស់​គេ មន​សិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​គំនិត​របស់​គេ ជួន​កាល​ចោទ​ប្រកាន់ ជួន​កាល​ដោះ​សា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដោយ​សំដែង​ថា របៀប​ក្រិត្យ‌វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ចួន‌កាល​ប្រកាន់​ទោស ចួន‌កាល​ដោះ‌សា​គ្នា​ទៅ​វិញ​ទៅ​មក)

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ត្រង់​នេះ​គេ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ចការ​ដែល​គីតាប​ហ៊ូកុំ​ចែង​ទុក​ឲ្យ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ដ​របស់​គេ​ស្រាប់​ហើយ។ មន‌សិការ​របស់​គេ ព្រម​ទាំង​ការ​រិះ‌គិត​របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះ‌សា​ខ្លួន ក៏​ផ្ដល់​សក្ខី‌ភាព​អំពី​ការ​នេះ​ដែរ។

សូមមើលជំពូក ចម្លង




រ៉ូម 2:15
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះ​ទេ​តើ​ដែល​បាន​ប្រាប់​ទូលបង្គំ​ថា​“នាង​ត្រូវ​ជា​ប្អូន​ខ្ញុំ” ហើយ​ស្ត្រី​នោះ​ផ្ទាល់​ក៏​បាន​ប្រាប់​ទូលបង្គំ​ថា​“គាត់​ត្រូវ​ជា​បង​ខ្ញុំ”​ដែរ។ ទូលបង្គំ​ប្រព្រឹត្ត​ដូច្នេះ ដោយ​ចិត្ត​ស្អាត‌ស្អំ​ទេ ហើយ​ដៃ​ទូលបង្គំ​ក៏​ឥត​សៅ‌ហ្មង​ដែរ»។


ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​លោក​នឹក​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង​ឬ​ទេ? ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​លោក តាម​អំពើ​អាក្រក់​ដែល​លោក​បាន​ប្រព្រឹត្ត។


ខ្ញុំ​នៅ​តែ​ប្រកាន់​ជំហរ​ថា​ខ្ញុំ​សុចរិត ដរាប​ណា​ខ្ញុំ​មាន​ជីវិត មន‌សិការ​របស់​ខ្ញុំ​មិន​ចោទ​ប្រកាន់​ខ្ញុំ​ទេ។


អ្នក​ដឹង​ខ្លួន​ស្រាប់​ហើយ​ថា អ្នក​ក៏​ធ្លាប់​និយាយ​អាក្រក់​ពី​អ្នក​ដទៃ ជា​ច្រើន​លើក​ច្រើន​សា​ដែរ។


ពួក​គេ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ដូច្នេះ ក៏​នាំ​គ្នា​ដក​ខ្លួន​ថយ​ម្នាក់​ម្ដងៗ ចាប់​ផ្ដើម​ពី​អ្នក​មាន​វ័យ​ចាស់​ជាង​គេ​ទៅ នៅ​សល់​តែ​ព្រះ‌យេស៊ូ និង​ស្ត្រី​នោះ​ប៉ុណ្ណោះ។


លោក​ប៉ូល​សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​មាន​ប្រសាសន៍​ថា៖ «បងប្អូន​អើយ ខ្ញុំ​ដឹង​ថា អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់»។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ត​ស្អាត​បរិសុទ្ធ*​គ្រប់​ចំពូក ចំពោះ​ព្រះ‌ជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។


ពេល​សាសន៍​ដទៃ​ដែល​ពុំ​ស្គាល់​ក្រឹត្យ‌វិន័យ នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​ដោយ​មិន​ដឹង​ខ្លួន គឺ​ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ‌វិន័យ ទោះ​បី​គេ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ក៏​ដោយ។


ជន​ដែល​មិន​កាត់​ស្បែក​ផ្នែក​ខាង​រូប​កាយ តែ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ គេ​មុខ​ជា​ដាក់​ទោស​អ្នក​មិន​ខាន ព្រោះ​អ្នក​មាន​វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ ហើយ​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​អ្នក​បែរ​ជា​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ។


ខ្ញុំ​សូម​និយាយ​សេចក្ដី​ពិត ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ខ្ញុំ​មិន​កុហក​ទេ គឺ​ខ្ញុំ​និយាយ​ដោយ​មាន​មន‌សិការ​របស់​ខ្ញុំ​ផ្ទាល់ ជា​សាក្សី និង​ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​បំភ្លឺ​ថា


សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ដោយ​ចិត្ត​ស្មោះ​សរ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។


ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ហើយ យើង​ក៏​ខិត‌ខំ​ណែ‌នាំ​មនុស្ស​លោក​ឲ្យ​ជឿ​ដែរ។ ព្រះ‌ជាម្ចាស់​ស្គាល់​ចិត្ត​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បងប្អូន បងប្អូន​ក៏​ស្គាល់​ចិត្ត​យើង​ដែរ)។


គេ​ចាញ់​បោក​ពុត‌ត្បុត​របស់​មេ​បោក​ប្រាស់។ មន‌សិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បម្រើ​របស់​អារក្ស ។


ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​បរិសុទ្ធ រីឯ​អ្នក​ដែល​មាន​ចិត្ត​សៅ‌ហ្មង និង​មិន​ជឿ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មិន​បរិសុទ្ធ ព្រោះ​ប្រាជ្ញា និង​មន‌សិការ​របស់​គេ​សុទ្ធ​តែ​សៅ‌ហ្មង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម