រ៉ូម 12:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះគុណដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែង*ព្រះបន្ទូល ត្រូវថ្លែងឲ្យស្របតាមជំនឿ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 យើងមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលបានប្រទានដល់យើង: បើសិនជាការថ្លែងព្រះបន្ទូល ក៏ចូរថ្លែងព្រះបន្ទូលតាមខ្នាតនៃជំនឿ; សូមមើលជំពូកKhmer Christian Bible6 ដ្បិតយើងមានអំណោយទានផ្សេងៗគ្នាតាមរយៈព្រះគុណដែលបានប្រទានដល់យើង បើជាអំណោយទានខាងការថ្លែងព្រះបន្ទូល នោះចូរថ្លែងតាមខ្នាតជំនឿចុះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 យើងមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលព្រះប្រទានមកយើង បើជាអំណោយទានថ្លែងទំនាយ នោះចូរថ្លែងតាមខ្នាតជំនឿរបស់យើងចុះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដូច្នេះ ដែលមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលផ្តល់មកយើង ទោះបើជាសេចក្ដីទំនាយ នោះក៏ត្រូវទាយតាមខ្នាតនៃសេចក្ដីជំនឿ សូមមើលជំពូកអាល់គីតាប6 យើងមានអំណោយទានប្លែកៗពីគ្នា ស្របតាមគុណដែលអុលឡោះប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលអំណោយទានខាងថ្លែងបន្ទូលនៃអុលឡោះ ត្រូវថ្លែងឲ្យស្របតាមជំនឿ សូមមើលជំពូក |
ទោះបីខ្ញុំទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។