រ៉ូម 11:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 នេះហើយជាសម្ពន្ធមេត្រី*ដែលយើងនឹង ចងជាមួយពួកគេនៅពេលដែលយើង ដកអំពើបាបចេញពីពួកគេ» ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 នេះហើយ ជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ នៅពេលយើងដកយកបាបរបស់ពួកគេចេញ”។ សូមមើលជំពូកKhmer Christian Bible27 ដ្បិតនេះហើយជាកិច្ចព្រមព្រៀងរបស់យើងជាមួយពួកគេ គឺនៅពេលដែលយើងដកយកបាបចេញពីពួកគេ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 នេះហើយជាសេចក្តីសញ្ញាដែលយើងតាំងជាមួយគេ នៅពេលយើងដកយកអំពើបាបរបស់គេចេញ» ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 នោះហើយជាសេចក្ដីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ» សូមមើលជំពូកអាល់គីតាប27 នេះហើយជាសម្ពន្ធមេត្រីដែលយើងនឹង ចងជាមួយពួកគេ នៅពេលដែលយើងដកអំពើបាប ចេញពីពួកគេ»។ សូមមើលជំពូក |
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី* ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ចាប់ពីពេលនេះ រហូតអស់កល្បតទៅ។ យើងនឹងមិនដកព្រះបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។