រ៉ូម 10:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 «តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំព្រះគ្រិស្តឡើងពីចំណោមមនុស្សស្លាប់មក សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 “ហើយក៏កុំនិយាយថាតើនរណានឹងចុះទៅក្នុងរណ្ដៅគ្មានបាត?” នេះមានន័យថា ឲ្យនាំព្រះគ្រីស្ទឡើងពីចំណោមមនុស្សស្លាប់។ សូមមើលជំពូកKhmer Christian Bible7 ឬតើអ្នកណានឹងចុះទៅក្នុងរណ្ដៅនរក [គឺថាដើម្បីនាំព្រះគ្រិស្ដចេញពីចំណោមពួកមនុស្សស្លាប់]? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 «ឬ "តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ"» (គឺដើម្បីនាំព្រះគ្រីស្ទឡើងពីពួកមនុស្សស្លាប់) នោះឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឬ «តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ» គឺដើម្បីនឹងនាំព្រះគ្រីស្ទពីពួកស្លាប់ឡើងមកនោះឡើយ សូមមើលជំពូកអាល់គីតាប7 «តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំអាល់ម៉ាហ្សៀសឡើងពីចំណោមមនុស្សស្លាប់មក សូមមើលជំពូក |
សូម្បីតែព្រះគ្រិស្ត*ក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិត*បានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ព្រះអង្គត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។