រ៉ូម 1:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
4 តែបើគិតតាមព្រះវិញ្ញាណ ដែលផ្ដល់ឲ្យមនុស្សបានវិសុទ្ធ*វិញ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។
សូមមើលជំពូក ចម្លង
4 ហើយបើគិតតាមព្រះវិញ្ញាណនៃសេចក្ដីវិសុទ្ធ ព្រះអង្គត្រូវបានតែងតាំងជាព្រះបុត្រារបស់ព្រះក្នុងព្រះចេស្ដា ដោយការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
សូមមើលជំពូក ចម្លង
4 ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដោយព្រះចេស្ដារបស់ព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ បានរស់ពីការសោយទិវង្គតឡើងវិញ គឺជាព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង
សូមមើលជំពូក ចម្លង
4 តែខាងព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះ ប្រកបដោយព្រះចេស្តា ដោយព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា
សូមមើលជំពូក ចម្លង
4 តែខាងឯព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា
សូមមើលជំពូក ចម្លង
4 តែបើគិតតាមរសអុលឡោះ ដែលផ្ដល់ឲ្យមនុស្សបានបរិសុទ្ធវិញ អុលឡោះបានតែងតាំងអ៊ីសា ជាបុត្រានៃទ្រង់ប្រកបដោយអំណាច ដោយប្រោសគាត់ឲ្យរស់ពីស្លាប់ឡើងវិញ។
សូមមើលជំពូក ចម្លង