យ៉ូហាន 7:42 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 ដ្បិតមានចែងទុកក្នុងគម្ពីរថា “ព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ”»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល42 តើបទគម្ពីរមិនបានចែងថា ព្រះគ្រីស្ទមកពីពូជពង្សរបស់ដាវីឌ និងពីបេថ្លេហិមជាភូមិដែលដាវីឌបានរស់នៅទេឬ?”។ សូមមើលជំពូកKhmer Christian Bible42 តើគម្ពីរមិនចែងទេឬថា ព្រះគ្រិស្ដនឹងយាងមកពីពូជពង្សរបស់ស្ដេចដាវីឌ និងពីភូមិបេថ្លេហិមជាភូមិដែលស្តេចដាវីឌបានរស់នៅ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 តើគម្ពីរមិនបានចែងថា ព្រះគ្រីស្ទត្រូវកើតពីរាជវង្សព្រះបាទដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលព្រះបាទដាវីឌបានគង់នៅទេឬ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬអី សូមមើលជំពូកអាល់គីតាប42 ដ្បិតមានចែងទុកក្នុងគីតាបថា “អាល់ម៉ាហ្សៀសជាពូជពង្សរបស់ទតជាស្តេចហើយគាត់នឹងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ទត”»។ សូមមើលជំពូក |
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្ដាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្ដេច ដែលត្រូវចិត្តយើង»។