យ៉ូហាន 6:70 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥70 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាមារ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល70 ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“តើខ្ញុំមិនបានជ្រើសរើសអ្នករាល់គ្នាទាំងដប់ពីរនាក់ទេឬ? ប៉ុន្តែម្នាក់ក្នុងអ្នករាល់គ្នាជាមារ”។ សូមមើលជំពូកKhmer Christian Bible70 ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «តើខ្ញុំមិនបានជ្រើសរើសអ្នករាល់គ្នា ទាំងដប់ពីរនាក់ទេឬ? ប៉ុន្ដែមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាជាអារក្សសាតាំង» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦70 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «តើខ្ញុំមិនបានរើសអ្នករាល់គ្នា ទាំងដប់ពីរមកទេឬ? តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្ស»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤70 ព្រះយេស៊ូវមានបន្ទូលទៅគេថា តើខ្ញុំមិនបានរើសអ្នករាល់គ្នា ជាពួក១២នាក់ទេឬអី តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្សវិញ សូមមើលជំពូកអាល់គីតាប70 អ៊ីសាមានប្រសាសន៍ទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ក៏ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាអ៊ីព្លេស»។ សូមមើលជំពូក |
មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។
អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង* ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្តឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក។