យ៉ូហាន 5:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ដូចព្រះបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ ព្រះបុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 ព្រោះថាព្រះបិតាលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយផ្ដល់ជីវិតយ៉ាងណា ព្រះបុត្រាក៏ផ្ដល់ជីវិតដល់អ្នកដែលព្រះបុត្រាចង់ផ្ដល់ឲ្យយ៉ាងនោះដែរ។ សូមមើលជំពូកKhmer Christian Bible21 ដ្បិតព្រះវរបិតាប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយប្រទានជីវិតដល់គេជាយ៉ាងណា នោះព្រះរាជបុត្រាក៏ប្រទានជីវិតដល់អស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជាយ៉ាងនោះដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ដូចដែលព្រះវរបិតាប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា ព្រះរាជបុត្រាក៏ប្រទានជីវិតដល់អ្នកណា ដែលព្រះអង្គសព្វព្រះហឫទ័យយ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ សូមមើលជំពូកអាល់គីតាប21 ដូចអុលឡោះជាបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ បុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងចិត្តរបស់បុត្រា។ សូមមើលជំពូក |
កាលស្ដេចស្រុកអ៊ីស្រាអែលអានសំបុត្រនេះចប់ ទ្រង់ហែកព្រះភូសាហើយមានរាជឱង្ការថា៖ «តើយើងនេះជាព្រះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្ដេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្ដេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។
ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រទានឲ្យរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។