យ៉ូហាន 21:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មមសម្រាប់ទុកសៀវភៅ ដែលគេកត់ត្រានោះឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល25 មានការជាច្រើនទៀតដែលព្រះយេស៊ូវទ្រង់ធ្វើ។ ប្រសិនបើឲ្យសរសេរម្ដងមួយៗ ខ្ញុំគិតថា សូម្បីតែពិភពលោកក៏គ្មានកន្លែងទុកសៀវភៅទាំងនោះដែលត្រូវបានសរសេរដែរ៕៚ សូមមើលជំពូកKhmer Christian Bible25 មានការច្រើនទៀតដែលព្រះយេស៊ូបានធ្វើ ហើយបើកត់ត្រាឲ្យបានល្អិតល្អន់ នោះខ្ញុំយល់ឃើញថា ពិភពលោកនេះគ្មានកន្លែងល្មមសម្រាប់ទុកសៀវភៅទាំងនោះទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ប៉ុន្តែ មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើ។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងអស់នោះ ខ្ញុំយល់ថា ទោះពិភពលោកទាំងមូលក៏មិនអាចនឹងទុកសៀវភៅ ដែលគេកត់ត្រានោះបានផង។ អាម៉ែន។:៚ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើដែរ ខ្ញុំស្មានថា បើនឹងសរសេរទុក ដោយលំដាប់តមក នោះលោកីយទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង។ អាម៉ែន។:៚ សូមមើលជំពូកអាល់គីតាប25 អ៊ីសាបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មម សម្រាប់ទុកសៀវភៅដែលគេកត់ត្រានោះបានឡើយ។ សូមមើលជំពូក |
បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ* និងឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថាព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារ*សង្កត់សង្កិនឲ្យជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។