យ៉ូហាន 21:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 លោកពេត្រុសងាកមើលក្រោយឃើញសិស្ស* ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមមកដែរ។ សិស្សនោះហើយ ដែលបានឱនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលសួរព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?”។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 ពេត្រុសងាកទៅ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់កំពុងមកតាម គឺម្នាក់ដែលផ្អែកលើព្រះឱរារបស់ព្រះអង្គអំឡុងអាហារពេលល្ងាច ហើយទូលសួរថា: “ព្រះអម្ចាស់អើយ តើនរណាជាអ្នកដែលក្បត់ព្រះអង្គ?”។ សូមមើលជំពូកKhmer Christian Bible20 ពេលលោកពេត្រុសងាកក្រោយ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់នោះកំពុងដើរតាមដែរ។ សិស្សនោះហើយដែលបានផ្អែកលើព្រះឱរារបស់ព្រះអង្គ ហើយបានទូលសួរព្រះអង្គនៅក្នុងពេលអាហារល្ងាចថា ព្រះអម្ចាស់អើយ! តើអ្នកក្បត់ព្រះអង្គជានរណា? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ពេត្រុសងាកទៅក្រោយ ឃើញសិស្សម្នាក់ ដែលព្រះយេស៊ូវស្រឡាញ់ កំពុងដើរតាម ជាអ្នកដែលផ្អែកលើព្រះឱរាព្រះអង្គ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាទៅដែលនឹងបញ្ជូនព្រះអង្គ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ប៉ុន្តែ ពេត្រុសបែរខ្លួនទៅឃើញសិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងដើរមកតាមក្រោយ គឺជាអ្នកដែលផ្អែកលើព្រះឧរាទ្រង់ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា ព្រះអម្ចាស់អើយ តើអ្នកណានោះ ដែលបញ្ជូនទ្រង់ សូមមើលជំពូកអាល់គីតាប20 ពេត្រុសងាកមើលក្រោយឃើញសិស្ស ដែលអ៊ីសាស្រឡាញ់ ដើរតាមមកដែរ។ សិស្សនោះហើយ ដែលបានអោនទៅជិតទ្រូងរបស់អ៊ីសានៅពេលជប់លៀង ហើយសួរអ៊ីសាថា “អ៊ីសាជាអម្ចាស់អើយ! តើនរណានាំគេមកចាប់លោកម្ចាស់?”។ សូមមើលជំពូក |