Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 មាតា​ព្រះ‌យេស៊ូ ប្អូន​ស្រី​មាតា​ព្រះអង្គ នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា ឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ម្ដាយ​របស់​ព្រះយេស៊ូវ ប្អូនស្រី​របស់​ម្ដាយ​ព្រះអង្គ ម៉ារា​ប្រពន្ធ​របស់​ក្លូប៉ាស និង​ម៉ារា​អ្នកម៉ាក់ដាឡា​បាន​ឈរនៅក្បែរ​ឈើឆ្កាង​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 នៅ​ក្បែរ​ឈើឆ្កាង​មាន​ម្ដាយ​របស់​ព្រះយេស៊ូ​ និង​ប្អូន​ស្រី​របស់​ម្ដាយ​ព្រះយេស៊ូ​ ព្រមទាំង​នាង​ម៉ារា​ជា​ប្រពន្ធ​របស់​លោក​ក្លូប៉ាស​ និង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​កំពុង​ឈរ​នៅ​ទីនោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេល​នោះ មាតា​ព្រះ‌យេស៊ូវ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស និង​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ឈរ​នៅ​ជិត​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯ​មាតា​ព្រះ‌យេស៊ូវ ប្អូន​ស្រី​មាតា​ទ្រង់ ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស នឹង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា គេ​ឈរ​នៅ​ជិត​ឈើ​ឆ្កាង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ម្តាយ​អ៊ីសា ប្អូន​ស្រី​ម្តាយ​នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​អ៊ីសា។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ ស្រាប់​តែ​មាតា និង​បងប្អូន​របស់​ព្រះអង្គ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះអង្គ។


ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ មុន​ដំបូង ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ឃើញ គឺ​នាង​ម៉ារី​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង។


បុត្រ​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន​លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត របស់​នាង»។


អ្នក​ជិត‌ដិត​នឹង​ព្រះ‌យេស៊ូ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះអង្គ​តាំង​ពី​ស្រុក​កាលី‌ឡេ​មក នាំ​គ្នា​ឈរ​មើល​ហេតុ‌ការណ៍​ទាំង​អស់​ពី​ចម្ងាយ។


ម្នាក់​ឈ្មោះ​ក្លេវ‌ប៉ាស ទូល​ព្រះអង្គ​ថា៖ «ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម​ដឹង​ហេតុ‌ការណ៍ ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គ្រប់ៗ​គ្នា ម្ដេច​ក៏​លោក​មិន​ដឹង?»។


ហើយ​មាន​ស្ត្រី​ខ្លះ​ទៀត​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង


នៅ​ព្រឹក​ថ្ងៃ​អាទិត្យ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ផ្នូរ ហើយ​ឃើញ​ថា​មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ផុត​ទៅ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម