យ៉ូហាន 18:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មាន ដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ មានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ព្រះយេស៊ូវបានជ្រាបអ្វីៗទាំងអស់ដែលនឹងកើតឡើងដល់ព្រះអង្គហើយ ព្រះអង្គក៏យាងចេញទៅ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នារកនរណា?”។ សូមមើលជំពូកKhmer Christian Bible4 ព្រះយេស៊ូបានជ្រាបអំពីអ្វីៗដែលនឹងកើតឡើងចំពោះព្រះអង្គ នោះព្រះអង្គក៏យាងចេញមក ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាលគ្នារកអ្នកណា?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ព្រះយេស៊ូវជ្រាបពីការទាំងប៉ុន្មានដែលត្រូវកើតឡើងដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ សួរគេថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ព្រះយេស៊ូវទ្រង់ជ្រាបការទាំងអស់ ដែលត្រូវមកដល់ទ្រង់ បានជាទ្រង់យាងចេញទៅសួរគេថា តើមករកអ្នកណា សូមមើលជំពូកអាល់គីតាប4 អ៊ីសាឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មានដែលត្រូវកើតដល់គាត់ អ៊ីសាក៏ទៅមុខ សួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។ សូមមើលជំពូក |
តាំងពីពេលនោះមក ព្រះយេស៊ូ ចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*នឹងនាំគ្នាធ្វើបាបព្រះអង្គឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។