យ៉ូហាន 18:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល35 ពីឡាត់មានប្រសាសន៍ថា៖ “តើខ្ញុំជាជនជាតិយូដាឬ? ជនជាតិរបស់អ្នកផ្ទាល់ និងពួកនាយកបូជាចារ្យទេតើ ដែលប្រគល់អ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វី?”។ សូមមើលជំពូកKhmer Christian Bible35 លោកពីឡាត់ឆ្លើយថា៖ «តើខ្ញុំជាជនជាតិយូដាឬអី? ពួកជនរួមជាតិរបស់អ្នក និងពួកសម្តេចសង្ឃបានបញ្ជូនអ្នកឲ្យខ្ញុំ តើអ្នកបានធ្វើអ្វីឬ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 លោកពីឡាត់ឆ្លើយថា៖ «តើខ្ញុំជាសាសន៍យូដាឬ? គឺសាសន៍របស់អ្នកឯង និងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វីខ្លះ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 លោកពីឡាត់ឆ្លើយថា តើខ្ញុំជាសាសន៍យូដាឬអី គឺសាសន៍របស់អ្នកឯង នឹងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ ចុះអ្នកបានធ្វើអ្វី សូមមើលជំពូកអាល់គីតាប35 លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកអ៊ីមុាំទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។ សូមមើលជំពូក |
ដោយពោលនៅមុខបងប្អូនរបស់គាត់ និងពួកទាហានពីស្រុកសាម៉ារីថា៖ «តើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វី? ពួកគេស្មានថាខ្លួនអាចសង់កំពែងនេះ ហើយធ្វើយញ្ញបូជាថ្វាយព្រះរបស់ខ្លួនកើតឬ? ពួកគេបង្ហើយសំណង់នៅថ្ងៃនេះកើតឬ? ពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋ និងចេញពីផេះ មកដាក់គរលើគ្នាវិញកើតឬ?»។
ព្រះរបស់លោកអប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ព្រះអង្គបានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបម្រើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងព្រះអង្គទៀតផង។