យ៉ូហាន 1:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល30 គឺព្រះអង្គនេះហើយ ដែលខ្ញុំបានប្រាប់ថា: ‘ម្នាក់ដែលនឹងមកក្រោយខ្ញុំ បានត្រឡប់ជាមុនខ្ញុំ ពីព្រោះព្រះអង្គគង់នៅមុនខ្ញុំ’។ សូមមើលជំពូកKhmer Christian Bible30 គឺព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថា ជាព្រះមួយអង្គដែលយាងមកក្រោយខ្ញុំ ហើយត្រលប់ជាមុនខ្ញុំ ដ្បិតព្រះអង្គបានគង់នៅមុនខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ក្រោយខ្ញុំមានមួយអង្គយាងមក ដែលមានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ក្រោយខ្ញុំមានព្រះ១អង្គយាងមក ដែលបានត្រឡប់ជាមុនខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ សូមមើលជំពូកអាល់គីតាប30 គឺអ្នកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតគាត់មានជីវិតមុនខ្ញុំ”។ សូមមើលជំពូក |
លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ*ឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។
ខ្ញុំធ្វើពិធីជ្រមុជ*អ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្តគំនិត ប៉ុន្តែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែដោះស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ* និងដោយភ្លើងវិញ។