យ៉ូស្វេ 9:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 រីឯថង់ស្រាវិញក៏ដូច្នោះដែរ ពេលយើងខ្ញុំចាក់ស្រាបំពេញ វាថ្មីៗទេ តែឥឡូវនេះរហែកអស់។ សម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំក៏ចាស់សឹកអស់ដែរ ព្រោះយើងខ្ញុំបានធ្វើដំណើរដ៏សែនឆ្ងាយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ឯថង់ស្បែកសម្រាប់ស្រាទំពាំងបាយជូរទាំងនេះវិញ គឺនៅថ្មីទេកាលពីយើងខ្ញុំបានចាក់ស្រាបំពេញ តែមើល៍ ឥឡូវនេះ រហែកអស់។ ឯសម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ដែរ ព្រោះតែផ្លូវដ៏សែនឆ្ងាយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ឯថង់ស្បែកសំរាប់ស្រាទំពាំងបាយជូរទាំងនេះ ក៏ថ្មីសុទ្ធក្នុងកាលដែលយើងខ្ញុំបានចាក់ចូលពេញនោះដែរ តែមើល ឥឡូវនេះទៅជាកណ្តាចអស់វិញ សំលៀកបំពាក់នឹងស្បែកជើងយើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ ដោយព្រោះផ្លូវឆ្ងាយទាំងម៉្លេះ សូមមើលជំពូកអាល់គីតាប13 រីឯថង់ស្រាវិញក៏ដូច្នោះដែរ ពេលយើងខ្ញុំចាក់ស្រាបំពេញ វាថ្មីៗទេ តែឥឡូវនេះរហែកអស់។ សម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំក៏ចាស់ សឹកអស់ដែរ ព្រោះយើងខ្ញុំបានធ្វើដំណើរដ៏សែនឆ្ងាយ»។ សូមមើលជំពូក |