Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 6:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង ហើយ​ឲ្យ​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង ហើយ​ឲ្យ​ពួក​អ្នក​ប្រដាប់​អាវុធ​ដើរទៅ​ពី​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 លោក​ក៏​បង្គាប់​ដល់​ពួក​បណ្តាជន​ថា ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​ទៅ ឯ​អស់​ពួក​អ្នក​ដែល​មាន​គ្រឿង​សស្ត្រា‌វុធ នោះ​ត្រូវ​ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 បន្ទាប់​មក គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទី‌ក្រុង ហើយ​ឲ្យ​ពល​ទាហាន​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​ហិប​របស់អុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 6:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់‌អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បងប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ


មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។


អ្នក​រាល់​គ្នា និង​ពល​ទាហាន​ទាំង​អស់ ត្រូវ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង ឲ្យ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ ចំនួន​ប្រាំ​មួយ​ថ្ងៃ។


លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ហៅ​ក្រុម​បូជា‌ចារ្យ​មក មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សុំ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​ឲ្យ​បូជា‌ចារ្យ​ប្រាំ‌ពីរ​នាក់​កាន់​ស្នែង​ចៀម​ប្រាំ‌ពីរ ដើរ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់»។


ប្រជា‌ជន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យ៉ូស្វេ គឺ​បូជា‌ចារ្យ​ប្រាំ‌ពីរ​រូប​ដែល​កាន់​ស្នែង​ចៀម​ទាំង​ប្រាំ‌ពីរ ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ នាំ​គ្នា​ចេញ​ទៅ​ទាំង​ផ្លុំ​ស្នែង ហើយ​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ដើរ​តាម​ក្រោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម