យ៉ូស្វេ 6:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 លោកយ៉ូស្វេ ជាកូនរបស់លោកនូន ហៅក្រុមបូជាចារ្យមក មានប្រសាសន៍ទៅពួកគេថា៖ «សុំសែងហិបនៃសម្ពន្ធមេត្រី ហើយឲ្យបូជាចារ្យប្រាំពីរនាក់កាន់ស្នែងចៀមប្រាំពីរ ដើរខាងមុខហិបរបស់ព្រះអម្ចាស់»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 លោកយ៉ូស្វេជាកូនរបស់លោកនុនហៅពួកសង្ឃមក មានប្រសាសន៍ទៅគេថា៖ «ចូរយកហិបនៃសេចក្ដីសញ្ញា ហើយឲ្យសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀមប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ាទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 យ៉ូស្វេជាកូននុនក៏ហៅពួកសង្ឃមកប្រាប់ថា ចូរយកហឹបនៃសេចក្ដីសញ្ញា ហើយឲ្យមានសង្ឃ៧រូបកាន់ត្រែស្នែងចៀម ដើរនាំមុខហឹបនៃព្រះយេហូវ៉ាទៅ សូមមើលជំពូកអាល់គីតាប6 យ៉ូស្វេ ជាកូនរបស់លោកនូន ហៅក្រុមអ៊ីមុាំមកនិយាយទៅពួកគេថា៖ «សុំសែងហិបនៃសម្ពន្ធមេត្រី ហើយឲ្យអ៊ីមុាំប្រាំពីរនាក់កាន់ស្នែងចៀមប្រាំពីរ ដើរខាងមុខហិបរបស់អុលឡោះតាអាឡា»។ សូមមើលជំពូក |
អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស រួមជាមួយផង បានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។
ទាហានដែលនៅសេសសល់ នាំគ្នាវិលត្រឡប់មកទីតាំងទ័ពវិញ។ ពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាព្រះអម្ចាស់បណ្ដោយឲ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់យកមកជាមួយពួកយើង ដើម្បីឲ្យហិបនោះសង្គ្រោះពួកយើងពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ»។