Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 24:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះ‌អម្ចាស់​បណ្ដេញ​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ចេញ​ពី​មុខ​យើង​ខ្ញុំ ជា​ពិសេស ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ក៏​ចង់​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​សាសន៍ទាំង​ប៉ុន្មាន ចេញ​ពី​មុខ​យើង​ខ្ញុំ ព្រម​ទាំង​សាសន៍​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ ដូច្នេះ យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្នុង​ស្រុក​នេះ​ពី​មុខ​យើង​ខ្ញុំ​ចេញ ព្រម​ទាំង​សាសន៍​អាម៉ូរី​ផង ដូច្នេះ យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អុលឡោះ‌តាអាឡា​បណ្តេញ​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ចេញ​ពី​មុខ​យើង​ខ្ញុំ ជា​ពិសេស​ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ក៏​ចង់​គោរព​បម្រើអុលឡោះ‌តាអាឡា​ដែរ ដ្បិត​ទ្រង់​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 24:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​បម្រើរបស់​ព្រះអង្គ ដូច​ម្ដាយ​របស់​ទូលបង្គំ​ដែរ ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់។


ដូច្នេះ អ្នក​អាច​តំណាល​ប្រាប់​កូន និង​ចៅ នៅ​ជំនាន់​ក្រោយ​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អេស៊ីប​របៀប​ណា ហើយ​យើង​បាន​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​អ្វី​ខ្លះ នៅ​ក្នុង​ចំណោម​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។


ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។


យើង​នឹង​កំណត់​ព្រំ‌ប្រទល់​ស្រុក​របស់​អ្នក ដែល​លាត​សន្ធឹង​ពី​សមុទ្រ​កក់ រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ រហូត​ដល់​ទន្លេ​អឺប្រាត។ យើង​នឹង​ប្រគល់​ប្រជា‌ជន​នៅ​តំបន់​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។


ប្រជា‌ជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់ លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍ ដែល​និយាយ​ភាសា​ផ្សេងៗ​គ្នា នឹង​ចាប់​កាន់​ជាយ​អាវ​ជន‌ជាតិ​យូដា​ម្នាក់ ទាំង​ពោល​ថា “ពួក​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​ពួក​យើង​ឮ​ថា ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា”»។


បុព្វបុរស​របស់​យើង​បាន​ទទួល​ព្រះ‌ពន្លា​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​លោក​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ព្រះ‌ពន្លា​នេះ​នៅ​គង់‌វង្ស​រហូត​ដល់​ជំនាន់​ព្រះ‌បាទ​ដាវីឌ។


ចូរ​លើក​តម្កើង​តែ​ព្រះអង្គ​ប៉ុណ្ណោះ ព្រះអង្គ​ជា​ព្រះ​របស់​អ្នក គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ចំណោម​អ្នក ដូច​អ្នក​បាន​ឃើញ​ស្រាប់។


ព្រះអង្គ​ជា​ជម្រក​របស់​អ្នក តាំង​ពី​ដើម​រៀង​មក ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ទ្រ​អ្នក​ជានិច្ច ព្រះអង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នក ហើយ​បញ្ជា​ឲ្យ​អ្នក​ប្រល័យ​ពួក​គេ។


ព្រះ‌អម្ចាស់​នឹង​យក​ទឹក​ដី​ពី​ប្រជា‌ជាតិ​ដ៏​ធំៗ និង​មាន​កម្លាំង​ខ្លាំង‌ក្លា មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។ រហូត​មក​ដល់​សព្វ​ថ្ងៃ គ្មាន​នរណា​អាច​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ។


ដ្បិត​មាន​តែ​ព្រះ‌អម្ចាស់​នេះ​ហើយ​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ និង​បុព្វបុរស​របស់​យើង​ខ្ញុំ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ទាសករ។ ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ​ធំៗ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ច្បាស់​នឹង​ភ្នែក គឺ​ព្រះអង្គ​បាន​រក្សា​ការពារ​យើង​ខ្ញុំ​តាម​ផ្លូវ ដែល​យើង​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ជាតិ​សាសន៍​នានា។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​មិន​អាច​គោរព​បម្រើ​ព្រះ‌អម្ចាស់​បាន​ទេ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ ហើយ​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​គោរព​ព្រះ​មួយ​ណា​ទៀត​ឡើយ ព្រះអង្គ​មិន​អាច​អត់‌ទោស​ចំពោះ​ការ​បះ‌បោរ និង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម