យ៉ូស្វេ 22:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពីព្រះអម្ចាស់ និងដើម្បីថ្វាយតង្វាយដុតទាំងមូល ឬតង្វាយនានា ឬដើម្បីថ្វាយយញ្ញបូជាមេត្រីភាពមែននោះ សូមព្រះអម្ចាស់ដាក់ទោសយើងខ្ញុំទៅ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ប្រសិនបើយើងខ្ញុំសង់អាសនាណាមួយ ដើម្បីបែរចេញពីព្រះយេហូវ៉ា ដោយថ្វាយតង្វាយដុត និងតង្វាយម្សៅ ឬតង្វាយមេត្រីនៅអាសនានោះមែន សូមព្រះយេហូវ៉ាដាក់ទោសយើងខ្ញុំចុះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ប្រយោជន៍នឹងបែរចេញពីទ្រង់ ឬសំរាប់នឹងថ្វាយដង្វាយដុត នឹងដង្វាយម្សៅ ឬថ្វាយយញ្ញបូជាទុកជាដង្វាយមេត្រី នោះសូមឲ្យព្រះយេហូវ៉ាហៅយើងខ្ញុំមកឆ្លើយ ពីការដែលប្រព្រឹត្តនៅចំពោះទ្រង់ចុះ បើយ៉ាងនោះមែន នោះសូមកុំឲ្យព្រះអង្គជួយសង្គ្រោះយើងខ្ញុំនៅថ្ងៃនេះឡើយ សូមមើលជំពូកអាល់គីតាប23 ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពីអុលឡោះតាអាឡា និងដើម្បីធ្វើគូរបានដុត ឬជំនូននានា ឬដើម្បីធ្វើគូរបានមេត្រីភាពមែននោះ សូមអុលឡោះតាអាឡាដាក់ទោសយើងខ្ញុំទៅ! សូមមើលជំពូក |
ពេលនោះ អ្នករាល់គ្នាត្រូវយកតង្វាយទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ គឺមានតង្វាយដុតទាំងមូលយញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស និងតង្វាយផ្សេងៗ ដែលអ្នករាល់គ្នាសន្យាថ្វាយព្រះអម្ចាស់។