Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 22:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​ដំណឹង​នេះ​ហើយ ពួក​គេ​ក៏​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល​នៅ​ស៊ីឡូ បម្រុង​ចេញ​ទៅ​ច្បាំង​តទល់​នឹង​កុល‌សម្ព័ន្ធ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឮ​ដូច្នោះ ក្រុម​ជំនុំ​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ស៊ីឡូរ ដើម្បី​ឡើង​ទៅ​ច្បាំង​ទាស់​នឹង​ពួកគេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឮ​ដូច្នោះ នោះ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ដើម្បី​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កាល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទទួល​ដំណឹង​នេះ​ហើយ ពួក​គេ​ក៏​ប្រមូល​ផ្តុំ​សហគមន៍​ទាំង​មូល​នៅ​ស៊ីឡូ បំរុង​ចេញ​ទៅ​ច្បាំង​តទល់​នឹង​កុល‌សម្ព័ន្ធ​ទាំង​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 22:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា ពួក​គេ​មាន​ចិត្ត​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជា‌ម្ចាស់​ខ្លាំង​ណាស់ តែ​គេ​បម្រើ​ទាំង​ល្ងិត​ល្ងង់​ ។


ត្រូវ​ប្រហារ​អ្នក​ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​កម្ទេច​របស់​របរ​នៅ​ក្នុង​ទីក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ។


ក្រោយ​ពី​វាយ​យក​ទឹក​ដី​បាន​ហើយ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ព្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់​នៅ​ទី​នោះ។


ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​លោក​ភីនេ‌ហាស ជា​កូន​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ


ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖


បន្ទាប់​មក លោក​ភីនេ‌ហាស ដែល​ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​មេ​ដឹក​នាំ​ប្រជា‌ជន​បាន​ចាក​ចេញ​ពី​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ នៅ​ស្រុក​កាឡាដ វិល​មក​ស្រុក​កាណាន ជួប‌ជុំ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ ដោយ​នាំ​យក​របាយ‌ការណ៍​មក​ជា​មួយ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម