Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 18:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 រួច​បន្ត​ទៅ​ខាង​ជើង​បេត-‌ហុក‌ឡា រហូត​ដល់​ខាង​ជើង​ឈូង​សមុទ្រ គឺ​ចុង​ខាង​ត្បូង​បំផុត​នៃ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ព្រំ​ប្រទល់​នោះ​បន្ត​តាម​ជម្រាល​ខាង​ជើង​បេត-ហុក‌ឡា មក​ផុត​ត្រឹម​ឈូង​សមុទ្រ​ស្លាប់ ខាង​ជើង ត្រង់​ចុង​ខាង​ត្បូង​ទន្លេ​យ័រដាន់។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​ត្បូង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ក៏​ចេះ​តែ​ទៅ​ខាង​ជើង​បណ្តោយ​តាម​ចំហៀង​បេត-ហុកឡា ចេញ​មក​ផុត​ត្រឹម​ឈូង‌សមុទ្រ​អំបិល​ខាង​ជើង ត្រង់​ចុង​ទន្លេ​យ័រដាន់​ខាង​ត្បូង នេះ​ជា​ព្រំ​ស្រុក​ខាង​ត្បូង

សូមមើលជំពូក ចម្លង

អាល់គីតាប

19 រួច​បន្ត​ទៅ​ខាង​ជើង​បេត-ហុក‌ឡា រហូត​ដល់​ខាង​ជើង​ឈូង​សមុទ្រ គឺ​ចុង​ខាង​ត្បូង​បំផុត​នៃ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំ​ប្រទល់​ខាង​ត្បូង​របស់​គេ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 18:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ទាំង​នេះ​បាន​មក​បោះ​ទ័ព​ជា​មួយ​គ្នា នៅ​ជ្រលង​ភ្នំ​ស៊ីឌីម គឺ​នៅ​សមុទ្រ​ប្រៃ។


ព្រះអង្គ​បាន​រំលាយ​ក្រុង​ទាំង​នោះ តំបន់​វាល​រាប​ទាំង​មូល និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​ដុះ​នៅ​លើ​ដី ត្រូវ​វិនាស​អន្ត‌រាយ​អស់។


ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រ នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត ព្រះអង្គ​លើក​ព្រះ‌ហស្ដ​កំហែង​ទន្លេ​អឺប្រាត ព្រះអង្គ​ប្រើ​ព្រះ‌ចេស្ដា​ផ្លុំ​បំបែក​ទន្លេ​នេះ ឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរ ហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។


ប៉ែក​ខាង​ត្បូង​គិត​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម​ទៅ។ ព្រំ‌ដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ពី​ចុង​សមុទ្រ​អំបិល ឆ្ពោះ​ទៅ​ខាង​កើត។


ព្រម​ទាំង​វាល​អារ៉ា‌បា ដែល​នៅ​ជាប់​នឹង​ទន្លេ​យ័រដាន់ ចាប់​ពី​គេនេ‌សារ៉ែត រហូត​ដល់​សមុទ្រ​អារ៉ា‌បា គឺ​សមុទ្រ​អំបិល ដែល​នៅ​ខាង​កើត​ជើង​ភ្នំ​ពីសកា។


ព្រម​ទាំង​តំបន់​អារ៉ាបា​រហូត​ដល់​សមុទ្រ​គេណា‌សារ៉ែត ដែល​នៅ​ខាង​កើត​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​ស្លាប់ ដែល​នៅ​ជិត​ក្រុង​បេត‌យេ‌ស៊ីម៉ុត ហើយ​នៅ​ខាង​ត្បូង​មាន​ជម្រាល​ភ្នំ​ពីសកា។


ព្រំ‌ប្រទល់​ខាង​ត្បូង​នេះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល គឺ​ជ្រោយ​ដែល​នៅ​ខាង​វាល​រហោ‌ស្ថាន​ណេកិប


ព្រំ‌ប្រទល់​នេះ​កាត់​តាម​ជម្រាល​ភ្នំ​ខាង​ជើង​ដែល​នៅ​ជាប់​តំបន់​អារ៉ា‌បា ហើយ​ចុះ​ទៅ​ក្នុង​តំបន់​អារ៉ា‌បា​នោះ


រីឯ​ព្រំ‌ប្រទល់​ខាង​កើត​គឺ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំ‌ប្រទល់​នៃ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។


ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​ក៏​ឈប់ ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​តែ​មួយ​កន្លែង។ ទឹក​នោះ​នៅ​ផ្ដុំ​គ្នា​យ៉ាង​ឆ្ងាយ​ពី​ទី​នោះ គឺ​នៅ​ក្រុង​អដាំ ជា​ក្រុង​មួយ​នៅ​ជិត​សារ‌ថាន។ រីឯ​ទឹក​ដែល​ហូរ​ចុះ​ឆ្ពោះ​ទៅ​សមុទ្រ​អារ៉ាបា​វិញ គឺ​សមុទ្រ​អំបិល ត្រូវ​កាត់​ផ្ដាច់។ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លង​ទន្លេ នៅ​ទល់​មុខ​ក្រុង​យេរីខូ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម