Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 11:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ស្រុក​នោះ មាន​ចិត្ត​រឹង‌រូស​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ឥត​ត្រា​ប្រណី​ឡើយ គឺ​សម្លាប់​ពួក​គេ​ឲ្យ​វិនាស​សូន្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ចិត្ត​គេ​ឲ្យ​រឹង​ទទឹង ដើម្បី​ឲ្យ​គេ​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​បំផ្លាញ​គេ​ទាំង​អស់ ឥត​ត្រា​ប្រណី​ឡើយ គឺ​ឲ្យ​លោក​បាន​បំផ្លាញ​គេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​រឹង‌ទទឹង ដើម្បី​ឲ្យ​គេ​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ឥត​មាន​ប្រណី​ឡើយ គឺ​ឲ្យ​លោក​បាន​បំផ្លាញ​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ស្រុក​នោះ​មាន​ចិត្ត​រឹង‌រូស​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ដើម្បី​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល បំផ្លាញ​ពួក​គេ​ជូន​ផ្តាច់​ដល់​ទ្រង់ ឥត​ត្រា​ប្រណី​ឡើយ គឺ​សម្លាប់​ពួក​គេ​ឲ្យ​វិនាស​សូន្យ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 11:20
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​អាប់‌សា‌ឡុម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ពោល​ថា៖ «យោបល់​របស់​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ល្អ​ជាង​យោបល់​របស់​លោក​អហ៊ី‌ថូផែល!»។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​បដិសេធ​យោបល់​ដ៏​ឆ្លាត​វៃ​របស់​លោក​អហ៊ី‌ថូផែល ដើម្បី​ធ្វើ​ឲ្យ​ស្ដេច​អាប់‌សា‌ឡុម​វិនាស។


ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូម‌ពរ​របស់​ប្រជា‌ជន​ទេ ដ្បិត​ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​មាន​សភាព​ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា នៅ​ស៊ីឡូ។


ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​វិនាស។ ពេល​ទៅ​ដល់ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ទៅ​ជា​មួយ​ព្រះ‌បាទ​យ៉ូរ៉ាម ដើម្បី​ជួប​នឹង​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​នីម‌ស៊ី។ មុន​នោះ ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​លោក​យេ‌ហ៊ូវ​ជា​ស្ដេច ដើម្បី​ឲ្យ​លោក​រំលាយ​រាជ‌វង្ស​ព្រះ‌បាទ​អហាប់។


លោក​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ផង ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «តើ​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ពី​អង្កាល់? ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​គេ​វាយ​អ្នក​ទេ​នោះ ចូរ​នៅ​ស្ងៀម​ទៅ!»។ ប៉ុន្តែ មុន​នឹង​បញ្ចប់​ព្យាការី​ថ្លែង​ថា៖ «ទូលបង្គំ​ដឹង​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​សម្រេច​នឹង​បំផ្លាញ​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ប្រព្រឹត្ត​បែប​នេះ ហើយ​ព្រះ‌ករុណា​ក៏​បដិសេធ​មិន​ព្រម​ស្ដាប់​យោបល់​របស់​ទូលបង្គំ​ដែរ»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ដ្បិត​យើង​បាន​ធ្វើ​ឲ្យ​ស្ដេច និង​នាម៉ឺន​មន្ត្រី​មាន​ចិត្ត​មានះ ដើម្បី​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​នៅ​ក្នុង​ចំណោម​ពួក​គេ។


លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ទាំង​នោះ​នៅ​មុខ​ព្រះ‌ចៅ​ផារ៉ោន តែ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ស្ដេច​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។


រីឯ​យើង​វិញ យើង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​មាន​ចិត្ត​រឹង​ចចេស ដេញ​តាម​ក្រោយ​អ្នក​រាល់​គ្នា។ យើង​នឹង​សម្តែង​សិរី‌រុងរឿង​របស់​យើង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន និង​ពល​ទ័ព​ទាំង​មូល ព្រម​ទាំង​កម្ទេច​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​ស្ដេច។


យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ យើង​នឹង​ទទួល​សិរី‌រុងរឿង ដោយ​វាយ​កម្ទេច​ស្ដេច​ផារ៉ោន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។


ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប​មាន​ព្រះ‌ហឫទ័យ​មានះ ហើយ​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ជា​មាន​សេរី‌ភាព។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ផ្ដល់​អំណាច​ឲ្យ​អ្នក​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ទាំង​នោះ​ឲ្យ​ស្ដេច​ផារ៉ោន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ទេ។


ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


យើង​ទុក​ជីវិត​អ្នក ដើម្បី​ឲ្យ​អ្នក​ឃើញ​ឫទ្ធិ​បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ល្បី​សុស‌សាយ​ពាស‌ពេញ​ផែនដី។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល ដាច់‌អហង្ការ​ថា៖ “យើង​បាន​គ្រោង​ទុក​យ៉ាង​ណា យើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរ យើង​បាន​សម្រេច​យ៉ាង​ណា ហេតុ‌ការណ៍​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។


ព្រះ‌អម្ចាស់​ទាស់​ព្រះ‌ហឫទ័យ​នឹង ប្រជា‌ជាតិ​ទាំង​អស់ ព្រះអង្គ​ព្រះ‌ពិរោធ​នឹង​កង‌ទ័ព​ទាំង​ប៉ុន្មាន របស់​ពួក​គេ។ ព្រះអង្គ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ព្រះអង្គ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង សម្លាប់​រង្គាល។


ដូច្នេះ ព្រះអង្គ​មេត្តា‌ករុណា​ដល់​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ចិត្ត​នរណា​ទៅ​ជា​រឹង‌រូស​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែរ។


ប៉ុន្តែ ព្រះ‌បាទ​ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែស‌បូន ពុំ​ព្រម​ឲ្យ​ពួក​យើង​ឆ្លង​កាត់​ស្រុក​របស់​ខ្លួន​ទេ ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ធ្វើ​ឲ្យ​ស្ដេច​នោះ​មាន​ចិត្ត​មានះ និង​រឹង‌រូស ដើម្បី​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដូច​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់។


អ្នក​នឹង​បំផ្លាញ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ មិន​ត្រូវ​អាណិត​អាសូរ​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​របស់​គេ​ដែរ ព្រោះ​ជា​អន្ទាក់​សម្រាប់​អ្នក​រាល់​គ្នា»។


ឪពុក‌ម្ដាយ​របស់​លោក​សាំសុន​មិន​បាន​ដឹង​ថា ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​លោក​សាំសុន​មាន​ចិត្ត​ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន ព្រោះ​នៅ​ជំនាន់​នោះ ជន‌ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល។


ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត ព្រះ‌ជាម្ចាស់​នឹង​រក​ខុស​ត្រូវ​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ព្រះ‌អម្ចាស់ តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ?»។ កូនៗ​លោក​អេលី​ពុំ​ព្រម​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម