Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 10:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កាល​គេ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ​ចេញ​មក​ជួប​លោក​យ៉ូស្វេ​ហើយ លោក​ក៏​ហៅ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក ឲ្យ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្ដេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្ដេច​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​ជួប​លោក​យ៉ូស្វេ​ហើយ លោក​យ៉ូស្វេ​ក៏​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក ហើយមាន​ប្រសាសន៍​ទៅកាន់​ពួក​មេ‌ទ័ព ដែល​បាន​រួម​ប្រយុទ្ធ​ជា​មួយ​លោក​ថា៖ «ចូល​ឲ្យ​ជិត​មក៍ ហើយ​យក​ជើង​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ»។ ដូច្នេះ គេ​ក៏​ចូលមក ហើយ​ជាន់​ក​ស្តេច​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​មក​ដល់​យ៉ូស្វេ​ហើយ នោះ​យ៉ូស្វេ​ក៏​ហៅ​ប្រជុំ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក រួច​បង្គាប់​ដល់​ពួក​មេ‌ទ័ព​ដែល​បាន​ទៅ​ជា​មួយ​នឹង​លោក​ថា ចូរ​អ្នក​រាល់​គ្នា​មក​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ ដូច្នេះ​គេ​ក៏​មក​ជាន់​ក​ស្តេច​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 កាល​គេ​នាំ​ស្តេច​ទាំង​ប្រាំ​នាក់​ចេញ​មក​ជួប​យ៉ូស្វេ ហើយ​លោក​ក៏​ហៅ​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក​ឲ្យ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្តេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្តេច​ទាំង​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 10:24
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​កម្ទេច និង​កាប់​សម្លាប់​ពួក​គេ មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​ឡើយ ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​រត់ នៅ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។


ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាព ថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌រាជា ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ!»។


ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ករុណា នៅ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ព្រះអង្គ​កម្ទេច​ស្ដេច​នានា។


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព រត់​នៅ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។


អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់‌វែក អ្នក​នឹង​ជាន់​ឈ្លី​កូន​សិង្ហ និង​នាគ។


យើង​នឹង​ឲ្យ​សត្រូវ​ដែល​ធ្វើ​បាប​អ្នក ផឹក​ពី​ពែង​នេះ​វិញ។ គឺ​ពួក​នោះ​ដែល​ធ្លាប់​ពោល​មក​អ្នក​ថា “ក្រាប​ចុះ ទុក​ឲ្យ​យើង​ដើរ​លើ​ខ្នង​ឯង!” ពេល​នោះ អ្នក​ក៏​ក្រាប​ចុះ ធ្វើ​ដូច​ដី និង​ដូច​ផ្លូវ​ដែល​គេ​ដើរ​ជាន់។


នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


ព្រះ‌ជា‌ម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត នឹង​កម្ទេច​មារ*​សាតាំង​ឲ្យ​នៅ​ក្រោម​បាត​ជើង​របស់​បងប្អូន ក្នុង​ពេល​ឆាប់ៗ។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង។


អ៊ីស្រា‌អែល​អើយ អ្នក​មាន​សុភមង្គល​ហើយ គ្មាន​ជាតិ​សាសន៍​ណា​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ ដូច​ព្រះអង្គ​សង្គ្រោះ​អ្នក​ឡើយ ព្រះអង្គ​ជា​ខែល​ការពារ​អ្នក និង​ជា​ដាវ ដែល​ផ្ដល់​ឲ្យ​អ្នក​មាន​ជ័យ‌ជម្នះ។ ខ្មាំង​សត្រូវ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​អ្នក ហើយ​អ្នក​នឹង​ជាន់​កម្ទេច​ទីសក្ការៈ​របស់​ពួក​គេ ដែល​នៅ​តាម​ទួល​ខ្ពស់ៗ»។


មួយ​វិញ​ទៀត ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ»។


បន្ទាប់​មក លោក​បង្គាប់​ទៅ​យេធើរ ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ!»។ ប៉ុន្តែ យុវជន​នោះ​មិន​ហ៊ាន​ហូត​ដាវ​ទេ ដ្បិត​គេ​ខ្លាច ដោយ​ខ្លួន​នៅ​ក្មេង​ពេក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម