Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 36:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់ លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ ចៀស​មិន​ផុត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ប៉ុន្តែ លោក​បាន​សម្រេច​ពេញ​ទី តាម​សេចក្ដី​ជំនុំ​ជម្រះ​របស់​មនុស្ស​អាក្រក់ សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត បាន​ចាប់​លោក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ប៉ុន្តែលោក​បាន​សំរេច​ពេញ​ទី តាម​សេចក្ដី​ជំនុំ​ជំរះ​របស់​មនុស្ស​អាក្រក់ ដូច្នេះ សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​បាន​ចាប់​លោក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់ លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ ចៀស​មិន​ផុត​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូប 36:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​និយាយ​លើក​ទឹក​ចិត្ត​អស់​លោក ខ្ញុំ​នឹង​រក​ពាក្យ​មក​ថ្លែង ដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់​របស់​អស់​លោក។


ហេតុ​នេះ​ហើយ​បាន​ជា​មាន​អន្ទាក់ ឡោម‌ព័ទ្ធ​លោក​គ្រប់​ទិស‌ទី មហន្ត‌រាយ​ធ្លាក់​មក​លើ​លោក​យ៉ាង​ទាន់‌ហន់។


ភាព​ងងឹត​គ្រប​ពី​លើ​លោក ធ្វើ​ឲ្យ​លោក​មើល​អ្វី​មិន​ឃើញ ទឹក​ក៏​កំពុង​តែ​ជន់​លិច​លោក​ដែរ។


ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​លោក និង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​លោក។


សូម​សួរ​ចម្លើយ​លោក​យ៉ូប រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​គាត់​និយាយ​ដូច​មនុស្ស​ទុច្ចរិត!


តើ​មាន​នរណា​ម្នាក់​ដូច​លោក​យ៉ូប​ទេ គាត់​ពោល​ពាក្យ​ប្រមាថ​យ៉ាង​ងាយ ដូច​គេ​ផឹក​ទឹក។


គាត់​សេព‌គប់​ជា​មួយ​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ដើរ​ជា​មួយ​មនុស្ស​អាក្រក់


មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។


ពួក​គេ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់​ស្រាប់​ហើយ​ថា អ្នក​ណា​ប្រព្រឹត្ត​បែប​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យល់​ស្រប​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ​ផង​ដែរ។


ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ​មក​ថា៖ «ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​នេះ​ទៅ ដើម្បី​កុំ​ឲ្យ​ចូល​រួម​នឹង​អំពើ​បាប​របស់​គេ ហើយ​រង​គ្រោះ​កាច​ជា​មួយ​គេ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម