Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 33:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌ជាម្ចាស់​ក៏​វាយ​ប្រដៅ​មនុស្ស​តាម​រយៈ ការ​ឈឺ​ចាប់​ដែរ គឺ​នៅ​ពេល​ដែល​គេ​ដេក ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ​កាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គេ​ត្រូវ​វាយ​ផ្ចាល ដោយ​ឈឺ​ចាប់​ដេក​នៅ​ដំណេក ហើយ​អស់​ទាំង​ឆ្អឹង​គេ​ក៏​ឈឺ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គេ​ត្រូវ​វាយ‌ផ្ចាល ដោយ​ឈឺ‌ចាប់​ដេក​នៅ​ដំណេក ហើយ​អស់​ទាំង​ឆ្អឹង​គេ​ក៏​ឈឺ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អុលឡោះ​ក៏​វាយ​ប្រដៅ​មនុស្ស​តាម​រយៈ ការ​ឈឺ​ចាប់​ដែរ គឺ​នៅ​ពេល​ដែល​គេ​ដេក ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ​កាយ។

សូមមើលជំពូក ចម្លង




យ៉ូប 33:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​អេ‌សា​ខ្ញាល់​នឹង​គ្រូ​ទាយ​ជា​ខ្លាំង ទ្រង់​ក៏​ឲ្យ​គេ​យក​លោក​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​លោក​បាន​ធ្វើ​ឲ្យ​ទ្រង់​ក្រេវ‌ក្រោធ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្រះ‌បាទ​អេ‌សា​សង្កត់‌សង្កិន​ប្រជា‌ជន​មួយ​ចំនួន។


នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជ‌កាល​របស់​ស្ដេច ទ្រង់​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ព្រះ‌បាទា ប៉ុន្តែ ទោះ​បី​ទ្រង់​ប្រឈួន​យ៉ាង​នេះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ដែរ គឺ​ទ្រង់​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។


រូប​រាង​កាយ​របស់​គេ​ពោរ‌ពេញ ដោយ​កម្លាំង​របស់​យុវ‌វ័យ តែ​កម្លាំង​នេះ​នឹង​រលាយ​ទៅ​ជា​ធូលី​ដី ជា​មួយ​គេ​ដែរ។


ខ្ញុំ​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត ដណ្ដើម​យក​ជន​រង​គ្រោះ​ពី​ចង្កូម​របស់​គេ។


នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំ ឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ


ពេល​ខ្ញុំ​ចូល​ដំណេក ខ្ញុំ​ពោល​ថា “តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​បាន?” ប៉ុន្តែ យប់​ពន្យារ​កាន់​តែ​យូរ ហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួន រហូត​ដល់​ទៀប​ភ្លឺ។


ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា ឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ហើយ។


ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ ព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់​របស់​ព្រះអង្គ។


ដ្បិត​ទូលបង្គំ​កើត​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​ទទួល​ទារុណ‌កម្ម​រាល់​ព្រឹក។


ឱ​ព្រះ‌អម្ចាស់​អើយ អ្នក​ណា​មាន​ព្រះអង្គ​រំឭក​ដាស់‌តឿន ហើយ​យក​ក្រឹត្យ‌វិន័យ​មក​ប្រៀន‌ប្រដៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ!


អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ នៅ​ពេល​អំពើ​អាក្រក់​របស់​មនុស្ស​កើន​ដល់​កម្រិត។


ដោយ​ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ កូន​ចៅ​របស់​លោក​យ៉ាកុប​រួច​ពី​បាប ពួក​គេ​នឹង​កម្ទេច​ថ្ម​អាសនៈ របស់​ព្រះ​ក្លែង‌ក្លាយ​ឲ្យ​ខ្ទេច ដូច​ថ្ម​កំបោរ​ដែល​គេ​កម្ទេច​ឲ្យ​ទៅ​ជា​ធូលី​ដី ព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​កន្លែង​ថ្វាយ​សក្ការ‌បូជា​ដល់​ព្រះ​ទាំង​នោះ។


ប៉ុន្តែ បើ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​យើង មក​ពី​ព្រះអង្គ​ចង់​កែ​យើង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ទោស​ជា​មួយ​លោកីយ៍។


ចូរ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​អប់រំ​អ្នក​ដូច​ឪពុក​អប់រំ​កូន។


យើង​ស្ដី​បន្ទោស និង​ប្រដែ‌ប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម