យ៉ូប 33:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះអង្គក៏សម្តែងឲ្យគេស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ ព្រមទាំងបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យគេយល់យ៉ាងច្បាស់ផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 នៅវេលានោះ ព្រះអង្គបើកត្រចៀកមនុស្ស ហើយក៏បោះត្រាសេចក្ដីដែលព្រះអង្គប្រដៅគេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 នៅវេលានោះទ្រង់បើកត្រចៀកមនុស្ស ហើយក៏បោះត្រាសេចក្ដីដែលទ្រង់ប្រដៅគេ សូមមើលជំពូកអាល់គីតាប16 ទ្រង់ក៏សំដែងឲ្យគេស្គាល់ បំណងរបស់ទ្រង់ ព្រមទាំងបញ្ជាក់បន្ទូលរបស់ទ្រង់ ឲ្យគេយល់យ៉ាងច្បាស់ផង។ សូមមើលជំពូក |
បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល! ព្រះអង្គបានប្រោសឲ្យទូលបង្គំដឹងអំពីគម្រោងការ ដែលព្រះអង្គសព្វព្រះហឫទ័យនឹងតែងតាំងពូជពង្សរបស់ទូលបង្គំ ឲ្យឡើងស្នងរាជ្យបន្តពីទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។